យុវជនម្នាក់បើកម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្ដកំពុងឆ្លងផ្លូវរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនឹងរថយន្តបណ្ដាលឲ្យ យុវជនម្នាក់រងរបួសធ្ងន់ហើយត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅមុន្ទីរពេទ្យផងដែរ ខណៈដែលយុវជនរូបបានបើកម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ដ វីហ្គោ មួយគ្រឿងដែលកំពុងឆ្លងផ្លូវ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ ខែ កក្ដដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ ១៨២ កែងនិងផ្លូវលេខ ២៦៥ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៍សរលាយទឹក្រូច ពាក់ស្លាកលេខ ភ្នំពេញ​1BS-0915 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៨២ ទិសដៅពីកើតទៅលិច យ៉ាងលឿនលុះមកដល់​ចំនុច​កើតហេតុ ស្រាប់តែមាន រថយន្ដមួយគ្រឿងម៉ាក វីហ្គោ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2L-3099 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦៥ទិសដៅពីជើងទៅត្បូងបំណងឆ្លងផ្លូវលេខ ១៨២ ក៏ត្រូវម៉ូតូបុកចំក្បាលរថយន្ដចំហ៊ៀងផ្នែកឆ្វេង ពេញទំហឹងបណ្ដាលអោយយុវជនបើកម៉ូតូ ដួលបោកទៅនឹងរថយន្ដរងរបួសធ្ងន់តែម្តង ។      ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំធ្វើការដោះស្រាយតាមច្បាប់៕ស ដារ៉ា

IMG-20150710-WA0006

IMG-20150710-WA0007

...

IMG-20150710-WA0005

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print