ពូទីន ៖ អាមេរិកគ្មានហេតុផលអ្វីត្រូវបញ្ចូនទាហានទៅកាន់វេណេហ្ស៊ុយអេឡាឡើយ

ចែករំលែក៖

លោកពូទីនបញ្ជាក់ថា វិបត្តិនៅវេណេហ្ស៊ុយអេឡា ទុកឲ្យពលរដ្ឋ​វេណេហ្ស៊ុយអេឡា​ជាអ្នកដោះស្រាយ ។ លោក​ពូទីនបន្តទៀតថា​«តាមរយៈកិច្ចពិភាក្សា​ ប្រឹក្សា និងសហប្រតិបត្តិការ រវាងកម្លាំង នយោបាយនៅក្នុងប្រទេស ពលរដ្ឋវេណេហ្ស៊ុយអេឡា​ជាអ្នករៀបចំ​ ថាតើលោក ប្រធានាធិបតីម៉ាឌូរ៉ូ​បន្តដឹកនាំប្រទេសទៀតឬមួយចាក ចេញ។ អាមេរិក គ្មានសមត្ថកិច្ចក្នុងរឿងនោះឡើយ»។

ប្រធានាធិបតីរុស្ស៊ីលោក  ពូទីន​បានព្រមានថា រុស្ស៊ីគ្មានបំណងបញ្ជូនទាហាន ឬ បង្កើតទីតាំងយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡានោះឡើយ​។​ ចំណែកអាមេរិក​វិញ ក៏មិនត្រូវបញ្ជូនទាហានទៅកាន់ទីនោះដែរ​។

មានប្រសាសន៍នៅក្នុងទីក្រុង  St. Petersburg ​កាលពីថ្ងៃទី​៦ខែមិថុនា ប្រធានាធិបតីពូទីនបានព្រមានថា សកម្មភាពយោធា​របស់អាមេរិកនៅវេណេហ្ស៊ុយអេឡា គឺជា​សោកនាដកម្ម  ហើយប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ក៏មិនត្រូវគាំទ្រ អាមេរិកប្រើប្រាស់យោធានៅវេណេហ្ស៊ុយអេឡាដែរ។

ប្រធានាធិបតីពូទីន​បានលើកឡើងថា កន្លងមករុស្ស៊ីបានបញ្ជូនក្រុមអ្នកជំនាញទៅកាន់វេណេហ្ស៊ុយអេឡានោះគឺដើម្បីជួសជុលអាវុធដែលរុស្ស៊ីបានលក់ទៅឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ។​

លោកពូទីនបានបញ្ជាក់ថា​«យើងមិនសាងសង់ទីតាំងយោធានៅវេណេហ្ស៊ុយអេឡាឡើយ ​ហើយយើងក៏មិនបញ្ជូនទាហានទៅកាន់ទីនេះដែរ ។ យើងមិនមានបំណងធ្វើរឿងនោះឡើយ​ តែយើងត្រូវតែបំពេញភារកិច្ច​ ជួយអភិឌ្ឍន៍ ជួសជុលសព្វាវុធ ដូចដែលបានព្រមព្រៀង​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print