ភ្នំពេញ៖ នារីក្លាហានម្នាក់ទិញកាំភ្លើងខ្លីពីប្រទេសថៃមកបាញ់ចំនួន២គ្រាប់ដើម្បីបន្ធូរកំហឹងនៅក្នុងវត្តសារ៉ាវ័ន្តមុខកុដិលេខ២៣ ដែលមានព្រះសង្ឃព្រះនាមពិសី សង្ស័យមានគំនុំជាមួយព្រះសង្ឃបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយខណ្ឌដូនពេញចេញជួយអន្តរាគមន៍។
ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង ០៦និង១៥នាទីនៅក្នុងវត្តសារ៉ាវ័ន្តត្រង់ចំណុចមុខកុដលេខ ៣ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុនិងតាមការសាកសួរពីសមត្ថកិច្ចបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុត្រូវបានគេឃើញមាននារីក្លាហានម្នាក់វ័យប្រមាណជា៣០ឆ្នាំបានមកឈរពីមុខកុដិព្រះសង្ឃលេខ៣និងបានធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើមដែលទើបទិញពីប្រទេសថៃមកបាញ់ចំនួន០២គ្រាប់ សង្ស័យមានគំនុំជាមួយនឹងព្រះសង្ឃបង្កជាការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលា នាំយកមកសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ។
តាមប្រភពបានបង្ហើបឲ្យដឹងទៀតថា ៖ កន្លងមកប្តីរបស់នារីក្លាហានបានធ្លាប់ទៅរកព្រះសង្ឃឲ្យធ្វើមន្តអាគមន៍ដាក់អោយប្រពន្ធស្រឡាញ់កាន់តែខ្លាំង លុះដល់ចាប់ពីរកព្រះសង្ឃឲ្យជួយដាក់មន្តអាគមន៍រួចមកប្តីចេះតែឈឺមិនដែលលស់ថ្ងៃសោះ ដោយមានការអន់ចិត្តទើបនារីក្លាហានទៅប្រទេសថៃទិញកាំភ្លើងមួយដើមម៉ាក ( ឡុកអូទ្រីស មីនី)ក្នុងតម្លៃ១៥០០$សហរដ្ឋអាមេរិកមកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ដើម្បីបន្ធូរកំហឹងបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃនិងប្រជាពលរដ្ឋត្រូវសមត្ថកិច្ចចេញជួយអន្តរាគមន៍និងឃាត់ខ្លួនយកទៅសាមសួរផងដែរ។
បច្ចុប្បន្ននារីក្លាហានចិត្តស្លុយត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដូនពេញកំពុងធ្វើការសាកសួរបន្ថែមតាមនីតិវិធី ដើម្បីកសាងសំណុំរឿង ខណៈសម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាអោយរឹតបន្តឹង និងផ្តន្ទាទោសជនបាញ់បោះសេរីទៅតាមផ្លូវច្បាប់នោ៖៕
ដោយ៖ ធឿនព្រែកជ័យ