នារីវ័យក្មេងម្នាក់មានវិប្បត្តិផ្លូវចិត្តបានគិតខ្លីមកលោតទឹកសំម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដោយមានវិប្បត្តិផ្លវចិត្តបានគិតខ្លីមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វរថ្មីបានសំរេច។

ហេតុការណ៍នេះបានកើតឡើងកាលម៉ោងជាង៨យប់ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វាថ្មីក្នុងភូមិដើមគរសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះពេទ្យ ស្រីនីត  អាយុ២៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរអ៊ុតសក់នៅផ្សារ សំណង់១២ស្នាក់នៅភូមិបឹងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិស្មោង ឃុំស្មោងស្រុកកំចាយ មាសខេត្តព្រៃវែង។

តាមការរៀបរាប់ពីម្ដាយនារីដែលលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា កូនរបស់គាត់ប៉ុន្មានថ្ងៃនេះខុសប្លែកពីធម្មតាចេះតែជេម្ដាយខ្លួនឯងផ្ដេសផ្ដាស់ហើយគាត់ក៏មានអារម្មណ៏គិតថាហេតុអីកូនរបស់គាត់ទៅជាបែបនេះទៅវិញ ហើយគាត់សង្ស័យថាកូនរបស់គាត់ពិតជាមានវិប្បត្តិអ្វីមួយហើយមើលទៅទោះបីជាគាត់លួងលោមសួរកូនស្រីមានរឿងអីប្រាប់ម្ដាយមកតែកូនដូចមានអ្វីលាក់បាំងមិននិយាយសោះ។

ប្រភពបន្តទៀតថានៅយប់កើតហេតុមានគេមកប្រាប់ថាកូន របស់ខ្ញុំបានលោតទឹកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួួន ហើយភ្លាមៗរូបគាត់ក៏បានមកដល់កន្លែងកើតហេតុរួចហើយក៏បានជួលទូកបងប្អូូនខ្មែរឥស្លាមក្នុងតំលៃ៦០០ដុល្លាដើម្បីរាវរកកូនស្រីរបស់គាត់លុះដល់ម៉ោងជាង១១យប់ថ្ងៃខែឆ្នាំដដែលទើបរាវរកកូនរបស់គាត់ឃើញហើយបានស្រង់មកដាក់លើគោក។

បច្ចុប្បន្ន សពនារីរងគ្រោះត្រូវម្ដាយនិងបងប្អូូន យកទៅតម្កល់ទុកនៅវត្តទួលអស់លោកដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print