ងោកមួយភាំងរេចង្កូតបុកបង្គោលថ្មជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ  បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយ បុកបង្គោលថ្មមួយដើមរួចជាប់ទៅមុខលេងរួច សំណាងមិនបង្កអោយមាននាក់រងរបួស។

ហេតុការនេះកើតឡើងកាលពីម៉ោងជាង០៩យប់ថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិបាក់ខែងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូឡាពណ៌ទឹកប្រាក់ពាក់ស្លាក់លេខ ភ្នំពេញ 2T-0512 បើកតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន  ខណៈមកដល់កន្លែងកើតហេតុទំនងងោកមួយភាំងរេចង្កូតបុកបង្គោលថ្មពេញទំហឹងបណ្ដាលអោយរថយន្តរួចជាប់ទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុសមកិច្ចមូលដ្ឋានចុះមកដល់បានទាក់ទងទៅជំនាញសមកិច្ចមូចរាចរមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការនគបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print