បទ”ស្មានថាគេស្រលាញ់យើង”របស់ជ័យ សុវ៉ាតពីរោះហើយថតទេសភាពស្អាតខ្លាំងនៅ ប្រទេសស្វីសទៀត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខ្លួនខកចិត្តសម្រាប់បទចម្រៀងថ្មីរបស់តារាចម្រៀងវ័យក្មេងជ័យ សុវ៉ាត ដែលមិនត្រឹមតែបង្ហើរសំនៀងបានយ៉ាងពិរោះទេ សូម្បីតែទេសភាពស្អាតប្លែកខ ណៈដែលលោកបានចេញទៅកម្សាន្ត និងផ្តិតយករូបភាពដោយផ្ទាល់នៅប្រទេសស្វីសផងដែរ។
​ចាក់ចំបេះដូងអ្នកគាំទ្រពិសេស មិត្តយុវវ័យគឺបទ មានចំណងជើងថា”ស្មានថាគេស្រលាញ់យើង” ដែលជាបទចម្រៀងថ្មីនិពន្ធឡើងដោយលោក និស្ស័យ។ បទនេះចាប់ផ្តើមលេចការគាំទ្រកាន់តែខ្លាំងក្រោយពីគេបានទស្សនាវីដេអូដែលបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតនាតំបន់មួយចំនួននៅប្រទេស ។ បញ្ចេញមិនទាន់បាន២៤ម៉ោងផងបទមួយនេះមានអ្នកចូលទស្សនារាប់សែននាក់ជាមួយនឹងការសរសើរមិនដាច់ពីមាត់ទាំងទឹកដមសំនៀង និងវីដេអូដ៏ទាក់ទាញ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បញ្ជាក់ថា លោកពិតជារំភើបនឹងការគាំទ្រជាថ្មីបន្ត ក្រោយពីបទចម្រៀងមួយចំនួនរបស់លោកក្នុងផលិតកម្មសាន់ដេទទួលបានការគាំទ្រជាច្រើន។ លោកថាលោកបានឆ្លៀតថតយកទិដ្ឋភាពដ៏ស្រស់ស្អាតនាតំបន់មួយចំនួននៃប្រទេសស្វីសគ្រាដែលលោកបានដើរកម្សាន្តនៅទីនោះ។​
​ទោះជាយ៉ាងណានេះមិនមែនជាលើកទី១ទេដែលបទចម្រៀងរបស់តារាចម្រៀងប្រុសអតីតម្ចាស់ជ័យលាភីកម្មវិធី“ផ្កាយរះក្នុងសួន” ទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសក្រុមយុវវ័យ។ ក្រោយជ្រកក្រោមដំបូលផលិតកម្មសាន់ដេ តារាចម្រៀងរូបនេះធ្លាប់បានធ្វើឲ្យផ្ទុះការគាំទ្រជាបន្តបន្ទាប់ដែលភាគច្រើនជាបទមនោសញ្ចេតនា ដែលអ្នកស្តាប់ភាគច្រើនពេញចិត្តទឹកដមសំនៀងរបស់តារាចម្រៀងរូបនេះមានដូចជាបទ“កុំប៉ះសង្សារខ្ញុំ” បទ“ស្រលាញ់អូនដល់កាន់ឈើច្រត់” បទ“ក្រចេះស្នេហ៍បង” ជាដើម៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print