រកឃើញសហគ្រិនឆ្នើមវ័យក្មេង១២រូប ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅដើមខែកក្កដា

ចែករំលែក៖

​ភ្នំពេញ៖ ការប្រកួតពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) បានរកឃើញសហគ្រិនឆ្នើមចំនួន១២រូប ដើម្បីឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅដើមខែកក្កដាខាងមុខនេះ។ការប្រកាសត្រូវានធ្វើឡើងកាលពីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នេះនៅឯសណ្ឋាគារហ៊ីម៉ាវារីក្រោមការដាក់ពិន្ទុយ៉ាងល្អិតល្អន់ពីគណកម្មការ។
សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគម សហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការរៀបចំកម្មវិធី «បទបង្ហាញអាជីវកម្មជាសាធារណៈ» របស់សហគ្រិនវ័យក្មេងដែលជាប់វគ្គជម្រុះ ។
សហគ្រិនឆ្នើមទាំង១២រូបនោះ ត្រូវបានប្រកាសបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សហគ្រិនទាំង១២រូបរួមមាន៖ទី១ លោក នួន រិទ្ឋីមកពីក្រុមហ៊ុន Khmer Foundation Appraisal Co.,Ltd។ ទី២ លោក ហេង ហុកឆាយមកពីក្រុមហ៊ុន Prima OCS Co., Ltd។ទី៣ អ្នកស្រី ប៊ុន ចាន់និមលមកពី Sastra Media Co., Ltd។ទី៤ កញ្ញា ឃុន ពិសីមកពី Career Finder ។ ទី៥ លោកស្រី ណុប ចិន្តាមកពីក្រុមហ៊ុនWLG Electronic Co., Ltd។ទី៦ លោក ឆន គីមពិជេដ្ឋមកពីក្រុមហ៊ុនMekong Valley Co., Ltd។ ទី៧ លោក សួន ប៊ុនថងមកពីLight Bridge School Co., Ltd។ ទី៨ លោក ឡុង សុភ័ក្រមកពីក្រុមហ៊ុន Sopheaklong Supplier Co., Ltd។ ទី៩ កញ្ញា ណាម ចំណាមមកពី Melvin Dentist Care។ ទី១០ លោកស្រី ញឹម សុរីដាមកពី De Lotusia Enterprise។ ទី១១ លោក ប៊ុន ផាកមកពីក្រុមហ៊ុនCamazoon Co., Ltd
និងទី១២ អ្នកស្រី ប៉ុង លីមសានមកពីFirst Womantech Asia Co., Ltd។
សហគ្រិន១២រូប បានជាប់ជ័យលាភី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ ពីបានធ្វើបទបង្ហាញ នឹងមានឱកាសឈាន ទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រដើមខែកក្កដាខាងមុខនេះ។ កម្មវិធីនេះក៏ទទួលបាន នូវសន្ទុះនៃការចូលរួមពីបេក្ខជន ដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល។ តាមរយៈកំណើននៃការចូលរួម ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់ការ អំពីការរីកចម្រើន នៃ សហគ្រិនភាព នឹងការកើនឡើង នៅប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបានតែកំពុងនឹងចាក់ ឬចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print