ខេត្តកំពង់ឆ្នាំង ៖ សាលាមេត្តេយសិក្សា និង បឋមសិក្សាចំនួន៣
ខ្នង ត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចយុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យនេះបានឆេះអគារសិក្សាចំនួន៣ខ្នង ក្នុងនសាលាមេត្តេយចំនួន១ខ្នង មាន១បន្ទប់
ដែលមានទំហំ១២ម៉ែត្រ ទទឹង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី។ សាលាបឋមសិក្សាមានចំនួន២ខ្នង ៦បន្ទប់ ធ្វើពីឈើដំបូលប្រក់ស័ង្គសី ។
អគ្គិភ័យនេះបានបំផ្លាញនូវសម្ភារៈនិងផ្ទាំងសូឡា៨ផ្ទាំង អាគុយ៧គ្រឿង កង្ហាចំនួន១៣គ្រឿង តុគ្រូ៣ តុសិស្សចំនួន១១៣ និងសម្ភារៈសិក្សាមួយចំនួន ។
ប្រភពពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា គាត់មិនដឹងភ្លើងនេះ ឆេះពីមូលហេតុអ្វីពិតប្រា
កដនោះទេ ប៉ុន្តែនៅមុនពេលកើតហេតុ គេឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីអគារសាលា ហើយក៍បានឆេះយ៉ាងសន្ធោសន្ធៅតែម្តង ដែលមិនអាចជួយបានទាន់ពេលវេលានោះទេ ។
បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនោះ មូលហេតុដែលបណ្តាលអោយឆេះអគារសាលានេះគឺអាចបណ្តាលមកពី ឆ្លងចរន្តបន្ទះសូឡា។នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការ
ស្រាវជ្រាវដើម្បីដឹងពីមូលហេតុពិតដែលបណ្តាលអោយ
ឆេះសាលានេះ ៕ ចន្ថា