បាក់ធ្នឹមវេរ៉ង់ដាផ្ទះនៅសង្កាត់ឬស្សីកែវ ស្លាប់មេជាង និងមានអ្នករបួស 

ចែករំលែក៖

ភ្នំពេញ ៖ មេជាងសំណង់ម្នាក់និងកូនជាង ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសត្រូវខ្នង ខណៈកំពុងធ្វើការចាក់ប្រយោលរៀបឥដ្ឋវ៉េរ៉ង់ដា ក៏ស្រាប់តែធ្នឹមបានបាក់សង្កត់ស្លាប់យ៉ាងសង្វេគ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩  ត្រង់ចំណុចផ្ទះលេខ០១-លេខ០២ ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ រ៉ន ខុម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមេជាងសំណង់  មានទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅនិងកន្លែងកើតហេតុ។ ចំនែកអ្នករងរបួសឈ្មោះ វ៉ាន់ តូ ភេទប្រុស អាយុ៣០ឆ្នាំ  មុខរបរជាងសំណង់  មានទីលំនៅភូមិស្អាង ឃុំជីខ្មៅ  ស្រុកកោះធំ  ខេត្តកណ្តាល របួសត្រូវខ្នង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ​នៅវេលាកើតហេតុខាងលើ​ជនរងគ្រោះបានឡើងទៅចំណុចខាងលើ​ដើម្បីចាក់ប្រយោលរៀបឥដ្ឋវ៉េរ៉ង់ដា ក៏ស្រាប់តែធ្នឹមបានបាក់សង្កត់ជនរងគ្រោះតែម្តង បណ្តាលអោយស្លាប់ និងម្នាក់ទៀតបាន ឃើញក៏រត់ទៅជួយជនរងគ្រោះ ហើយក៏បានធ្លាក់កំទេចថ្មត្រូវខ្នងឆ្កូត(រងរបួសស្រាល)។ បច្ចុប្បន្ន សពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុក៕អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print