កម្មករកម្មការិនីនៅតែមិនចូលធ្វើការ ខណៈសមត្ថកិច្ចប្រកាសតាមមេក្រូអោយ ចូលធ្វើការវិញព្រោះនាំអោយខាតផលប្រយោជន៏

ចែករំលែក៖

ខេត្តស្វាយរៀង៖ មកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ កម្មករកម្មការិនីនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន និង តំបន់សេដ្ឋពិសេសតាយសេងក្រុងបាវិតនៅតែមិន ចូលធ្វើការខណៈដែលមានសមត្ថកិច្ចជិះរថយន្តជាច្រើនគ្រឿងដោយប្រកាសតាមមេក្រូអោយកម្មករកម្មការិនីចូលធ្វើការវិញ ព្រោះនាំអោយខាតផលប្រយោជន៏ទាំងសងខាងមិនតែប៉ុណ្ណោះក៏ឃើញមានវត្តមានមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានសមត្ថកិច្ចចម្រុះបានដាក់កម្លាំងការពារនៅពីមុខរោងចក្រនីមួយៗ ក៏ដូចជានៅពីមុខតំបន់សេដ្ឋកិច្ចពិសេសទាំងពីរផងដែរ ។

20151218_094109_837

បើតាមលោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាញវិជ្ជាជីវៈ ជាតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កូដកម្មដែលចាប់ផ្តើមតាំងពិថ្ងៃទី១៦ខែធ្នូកន្លងទៅនេះ នៅមិនទាន់មានភាគីណាម្នាក់ចេញមុខថាជាអ្នកដឹកនាំធ្វើកូដកម្មនេះនៅឡើយទេ គ្រាន់តែមានពាក្យចចាមអាមថា កូដកម្មនៅលើកនេះធ្វើឡើង ដើម្បីទាមទារឱ្យខាងរោងចក្រតម្លើងប្រាក់ឈ្នួល ឱ្យដូចឆ្នាំ២០១៥ ដែលបានតម្លើងបាន ២៨$ តែប៉ុណ្ណោះ ។

លោកបន្តទៀតថា កូដកម្មលើកនេះគឺបានប្រើប្រាស់អំពីហិង្សា ដោយកម្មករបានដើរពីរោងចក្រមួយទៅរោចក្រមួយ និងបានគប់ទៅលើរោងចក្រ រហូតដល់ខូតខាតសម្ភារៈមួយចំនួនរបស់រោងចក្រ ។

នៅចំពោះស្ថានភាពនៅចំពោះមុខយើងបានប្រើប្រាស់កម្លាំងអាជ្ញាធរការពារចំពោះប្អូនណាដែលមានទឹកចិត្តចង់ធ្វើការងារ ឱ្យបានធ្វើការងារបានងាយស្រួល ។

សូមបញ្ជាក់ថានៅម៉ោង ២ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះនិងមានកិច្ចប្រជុំមួយរវាងតំណាងកម្មករ សហជិព តំណាងរោងចក្រ ដែលមានការសម្របសម្រួលដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង និងមានការចូលរួមពីអាជ្ញាធរខេត្តក្រុងផងដែរ ៕

20151218_083421_1430

20151218_083341_750

20151218_083435_1198

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print