ចាប់ពីថ្ងៃទី១២-១៨មិថុនា ភ្លៀងបន្តធ្លាក់កម្រិតទូទាំងប្រទេស ប៉ុន្តែប្រយ័ត្នបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈផ្ទៃសមុទ្រទឹករលកខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយច្រើនក្នុងកម្រិតក្របខ័ណ្ឌទូទាំងប្រទេស ខណៈនៅលើផ្ទៃសមុទ្រផ្ទៃមេឃមានពពកមីរដេរដាស់លាយឡំភ្លៀង ខ្យល់បោកបក់ខ្លាំង និងទឹករលកមានកម្ពស់ខ្ពស់ ។ ឯបាតុភូផ្គររន្ទះ ខ្យល់កន្ត្រាក់នៅតែបន្តកើតមាន ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩បញ្ជាក់ថា ជ្រលងសម្ពាធទាបនៅតែអូសបន្លាយមកលើកម្ពុជា ខណៈខ្យល់មូសុងនីរតីបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបញ្ជាក់ដូចខាងក្រោមនេះថា៖

​-ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស ។

-បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្ដាលភាគខាងកើតជាប់ប្រទេសវៀតណាមភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់ ។ ទន្ទឹមនោះកន្លែងខ្លះអាចមានបរិមាណច្រើន ។

-បណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ ។

-បណ្ដាខេត្តភាគខាងលើនៅឦសានជាប់វៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។

-បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតែម៉ូតូកើតមាន ។ ខណៈនៅលើផ្ទៃសមុទ្រ នៅថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែមិថុនា ផ្ទៃមេឃមានពពកមីរដេរដាស់ លាយឡំនឹងភ្លៀងខ្យល់បោកបក់ខ្លាំងនិងមានរលកខ្ពស់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print