រថយន្តដឹកកម្មករទៅធ្វើការងារពេញព្រៀប ជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខ៤១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្មករកម្មការិនីប្រមាណជា១៦នាក់បានរងគ្រោះដោយសាររថយន្តបុកគ្នា នៅពេលដែលពួកគេធ្វើដំណើរជាមួយរថយន្តជិះដឹកទៅធ្វើការងារ នៅវេលាម៉ោង៦និង១០ព្រឹក នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ។

ប្រភព័ត៌មានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ដដឹកស៊ីម៉ង់តិ៍ និងរថយន្ដតួរីស ដឹកកម្មករ កម្មការិនីរោងចក្រប្រមាណ៣៥នាក់ ខណៈរថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ។ ប្រភពបន្តថា អ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍បានរត់គេចខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីដឹងខ្លួនឯងជាអ្នកខុស ។ ទោះយ៉ាងណា ករណីនេះ នគរបាលជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print