ករណីគ្រឿងញៀននៅក្លិបកម្សាន្ត លុច្សសារី ៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ១៧នាក់​ ក្នុងចំណោមជាង៤០០នាក់មកតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១១ ខែមិថុនា នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងបញ្ជូនជនសង្ស័យ១៧នាក់ ក្នុងចំណោមជាង៤០០នាក់ ដែលបង្ក្រាបបាននៅក្លិបកម្សាន្ត លុច្សសារី ពាក់ព័ន្ធគ្រឿងញៀន មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា មនុស្សជាង៤០០នាក់ ដែលបង្ក្រាបបានក្នុង លុច្សសារី ក្លិប ខណ្ឌដូនពេញ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា កន្លងទៅ ត្រូវបានមជ្ឈដ្ឋានជាច្រើន ចាត់ទុកថា នេះជាការបង្ក្រាបទ្រង់ទ្រាយធំលើកទី២ហើយ បន្ទាប់ពីមជ្ឈមណ្ឌលកម្សាន្ត Rock របស់អ្នកឧកញ៉ា គិត ធាង គឺ លុច្សសារី ក្លិប ។

ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំចុះបង្ក្រាបផ្ទាល់ នឹងស្រាវជ្រាវ វែកមុខរកមេខ្លោងឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print