ការដាក់គំនាបឲ្យចិន រាល់កិច្ចពិភាក្សា ១១លើកកន្លងមក ក្នុងវិស័យពាណិជ្ជកម្ម ដោយអាមេរិក តែងតែចង់បានគោលនយោបាយសេដ្ឋកិច្ច មានព្រៀងលើគេទាំងអស់ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលនេះ ចិនឈប់ ខ្វល់ និងឈប់ពិភាក្សាជាមួយអាមេរិក បើទោះបីលោកត្រាំ ដំឡើងពន្ធ ជាង ៣០០ភាគរយ ឬ ៥០០ភាគរយក្តី ក៏មិនឈឺក្បាលថ្នាក់ដឹកនាំចិនដែរ។
នៅពេលដែលចិនមឹងម៉ាត ស៊ីសងទៅវិញទៅមក មិនខ្វល់ ដោយមិនមែនតែចិន ដែលរងការខាតបង់តែម្នាក់ឯងនោះឡើយ អាមេរិក ក៏ខាងបង់ដូចគ្នា។ មួយវិញទៀត ក្រៅពីអាមេរិក ចិន នៅមានទីផ្សា សេដ្ឋកិច្ចពាណិជ្ជកម្ម នៅបណ្តាប្រទេសជុំវិញពិភពលោក។
កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានសម្រេច ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យា របស់ចិន Huawei ។ប៉ុន្តែក្រុមហ៊ុននេះបានចុះហត្ថលេខាងលើកិច្ចព្រមព្រៀង បង្កើនបណ្តាញសេវាជំនន់ទី៥ 5G ដល់ទៅជិត ៥០ កិច្ចព្រមព្រៀងជាមួយជាង ៣០ប្រទេសជុំវិញពិភពលោក។ចំណុចទាំងនោះបានបង្ហាញឲ្យឃើញថា ចិន មិនខ្វល់ពីសកម្មភាពរបស់អាមេរិក ធ្វើមកលើខ្លួនឡើយ។
ដោយមេដឹកនាំចិនមិនទៅចូលរួមកិច្ចប្រជុំ G-20 លោកត្រាំព្រមានដំឡើងពន្ធ ប្រសិនបើប្រធានាធិបតីចិនមិនទៅចូលនោះ។កាលពីថ្ងៃទី ១០ខែមិថុនា ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានព្រមានថា នឹងដំឡើងពន្ធ បន្ថែមលើទំនិញនាំចូលពីប្រទេសចិន ប្រសិនបើ ប្រធានាធិបតីចិន លោកស៊ីជីងពីង មិនទៅចូលរួម កិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចំរើនទាំង២០ នៅប្រទេសជប៉ុននោះ។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា អាមេរិក បារម្ភខ្លាចមេដឹកនាំចិនមិនទៅចូលរួម កិច្ចប្រជុំ G-20 ដែល គឺជាការខាតបង់យ៉ាងខ្លាំងរបស់ អាមេរិក ។ កន្លងមក ចិនបានប្តេជ្ញា មិនបន្ធូបន្ថយអាមេរិកឡើយ គឺសុខចិត្តប្រឈមមុខដាក់គ្មា ក្នុងល្បែងពាណិជ្ជកម្មមួយនេះ។
ប្រធានាធិបតីដូណាលត្រាំបានបញ្ជាក់ថា និងមានកិច្ចព្រមព្រៀង ហើយចិនត្រូវការកិច្ចព្រមព្រៀងជាងអាមេរិក ។ លោកត្រាំព្រមានថានឹងដំឡើងពន្ធបន្ថែមមានទឹកប្រាក់៣០០ពាន់លានដុល្លារ ប្រសិនបើ ប្រធានាធិបតី ស៊ីជីងពីង មិនទៅចូលរួម កិច្ចប្រជុំ G-20 នៅជប៉ុន។ លោកត្រាំ មានបំណងជួប ប្រធានាធិបតីចិន ស៊ីជីងពីង នៅទីនោះ ។ ប៉ុន្តែ ប្រធានាធិបតីចិនមិនបានឡើងគម្រោងជួបជាមួយប្រធានាធិបតីដូណាលត្រាំនោះឡើយ។ ចំណុចទាំងនោះហើយបានជា អាមេរិកព្រមានថា បើប្រធានាធិបតីចិនមិនទៅចូលរួម កិច្ចប្រជុំ G-20 នៅទីក្រុងOsakaជប៉ុន នាថ្ងៃទី២៨-២៩ខែមិថុនានោះ អាមេរិកនឹងដំឡើងពន្ធលើទំនិញនាំចូល៣០០ពាន់លានដុល្លារ ។
សង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន ឈានដល់ដំណាក់កាលតឹនតឹងបំផុត ដោយចិនមិនបានបន្ធូបន្ថយ ទៅលើការដំឡើងពន្ធរបស់អាមេរិកនោះឡើយ មិនតែប៉ុណ្ណោះចិនក៏បានតបតវិញយ៉ាងខ្លាំងបំផុត។ ការតបតរបស់ចិន នឹងធ្វើឲ្យអាមេរិកត្រូវខាតបង់ជាច្រើន ។ ចំណុចទាំងនោះហើយទើបអាមេរិក ព្រមានដំឡើងពន្ធ ៣០០ពាន់លានដុល្លារ បើចិនមិនទៅចូលរួមកិច្ចប្រជុំ G-20នោះ។
ពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិង ពាណិជ្ជកម្ម នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង G20 បាននិយាយថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងទីតាំងភូមិសាស្ត្រនយោបាយបានរីកកាន់តែធំ ប៉ុន្តែពុំបានបង្ហាញវិធានការចាំចាច់ក្នុងការដោះស្រាយ នៅក្នុងពង្រាងសេចក្ដីថ្លែងការណ៍ចុងក្រោយមួយ ដែលនិយាយថា កំណើនសកលទំនងជាកើនឡើង។
បន្ទាប់ពីការចរចាដ៏តានតឹង ដែលស្ទើរតែមិនបានចេញសេចក្ដីថ្លែងការណ៍រួមនោះ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល បានជួបប្រជុំគ្នានៅទីក្រុងFukuoka ប្រទេសជប៉ុនភាគខាងត្បូងបានបញ្ជាក់ពីភាសា ស្ដីពីពាណិជ្ជកម្មដែលបានចេញផ្សាយនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីខែធ្នូឆ្នាំមុន។ សេចក្ដីពង្រាងចុងក្រោយដែលសារព័ត៌មាន Reuters ទទួលបានបាននិយាយថា កំណើនសេដ្ឋកិច្ចសកលទំនងជានឹងមានស្ថិរភាព និងត្រូវបានប៉ាន់ប្រមាណជាទូទៅថា នឹងកើនឡើងនៅចុងឆ្នាំនេះ និងរហូតដល់ឆ្នាំ២០២៩។ ជំនួបកំពូល G20 នៅទីក្រុង Buenos Aires កាលពីខែធ្នូ ឆ្នាំ២០១៨ បាននាំទៅរកការផ្អាកដំឡើងពន្ធរយៈពេល ៥ខែរវាងអាមេរិក និងប្រទេសចិន ដើម្បីទុកពេលចរចាឈានទៅបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងរីកកាន់តែធំរបស់ប្រទេសទាំង២។
ពាក់ព័ន្ធនិងគោលនយោបាយ “America first” របស់រដ្ឋបាលលោក ត្រាំ សារព័ត៌មានកូរ៉េខាងជើង បានអះអាងថា អាមេរិកកំពុងព្យាយាមបិទទ្វារកំណើនសេដ្ឋកិច្ចរបស់ចិន តាមរយៈជម្លោះពាណិជ្ជកម្មដែលកំពុងតែកើនឡើង។
កាសែត Rodong របស់គណបក្សពលករកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកត្រូវបានអនុវត្តន៍ក្នុងគោលនយោបាយ ដែលមិនចំណេញតាមពេលវេលា-ប្រែប្រួល ក្នុងបទវិចារណកថាដ៏កម្រមួយ ដែលបានផ្ដល់ដំណឹងដល់ពលរដ្ឋកូរ៉េខាងជើង អំពីកិច្ចការអន្តរជាតិ។ សារព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង កម្រលើកឡើងពីព្រឹត្តិការណ៍ពិភពលោកណាស់ ប៉ុន្តែបទវិចារណកថាដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យក៏បានលើកយកបញ្ហា នៃពហិការរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនផងដែរ៕