ពលរដ្ឋឥណ្ឌាមិនសុខចិត្តចំពោះដាក់ទោសជាប់គុក មួយជីវិត ដោយទាមទាប្រហារជីវិត​

ចែករំលែក៖

ពលរដ្ឋឥណ្ឌា បានស្នើឲ្យប្រហារជីវិត ជនដៃដល់៣នាក់ដែលចាប់រំលោភកុមារី​អាយុ​៨ឆ្នាំ​ កាលពីឆ្នាំ​២០១៨  នៅតំបន់កាស្មៀរ រដ្ឋ Jammu ​។ ពលរដ្ឋឥណ្ឌាចាត់ទុកថា​ការដាក់ទោស ជាប់គុកមួយជីតគឺស្រាល ណាស ដោយទាមទា ប្រហារជីវិត ។

កាលពីថ្ងៃទី១០ខែតុលា តុលាការឥណ្ឌាបាន​សម្រេចកាត់ទោស ជាប់គុកមួយជីវិត ដល់បុរស៣នាក់​ចាប់រំលោភ កុមារី​អ៊ីស្លាមអាយុ ៨ឆ្នាំ ហើយសម្លាប់នៅ រដ្ឋ​ Jammu  កាលពីឆ្នាំ​២០១៨ ។ ក្រៅពីនេះនៅមានបុរស​៣នាក់ទៀតជាប់គុក​៥ឆ្នាំ ពីបទ បំផ្លាញភស្តុតាង ។

រដ្ឋអាជ្ញា​ Santokh Singh ​បានប្រកាសថា នឹងធ្វើការតវ៉ា​ដល់ការសម្រេចខាងលើរបស់តុលាការ​  ជាមួយនឹងការដោះលែងជនសង្ស័យម្នាក់​ ។លោកបន្តទៀតថា «តុលាការ​បានចេញសេចក្តីសម្រេច​​គួឲ្យសង្ស័យ​ ហើយក្រុមរដ្ឋអាជ្ញា​និង​ដាក់ពាក្យ តវ៉ា​ នៅរឿងរ៉ាវខាងលើ»។ ជនសង្ស័យម្នាក់មិនទាន់គ្រប់អាយុ​ក៏ត្រូវបានកាត់ទោស ក្នុងសវនាការដាច់ដោយឡែក។

កុមារី អាយុ​៨ឆ្នាំ​ ជាជនជាតិអីស្លាម​ត្រូវបានក្រុមជន មិនស្គល់មុខចាប់ខ្លួននៅស្រុក​ Kathua ​ក្នុងរដ្ឋ​ Jammu ។

ក្រុមបុរស ដែលត្រូវបានកាត់ទោស ជាក្រុមកាន់សាសនាហិណ្ឌូ​ ​។ នៅពេលចាប់កុមារីអីស្លាមខាងលើ​ យកទៅឃុំខ្លួន នៅព្រះវិហា​ដល់ទៅ​៥ថ្ងៃ ។​កុមារី ត្រូវគេដាក់ថ្នាំសណ្តាំ រួចប្តូរវេនគ្នារំលោភ​ រួច​រិតក​​ ហើយយកដុំថ្ម វាយក្បាល ។ សាកសពកុមារី ត្រូវបាន​យកទៅបោះចោល ក្នុងព្រៃ ជិតព្រះវិហារ ។

សកម្មភាពខាងលើគឺជាករណីរំលោភសម្លាប់​​ព្រៃផ្សៃបំផុតនៅឥណ្ឌា បង្ករឲ្យមានមហាបាតុកម្មប្រឆាំង នៅគ្រប់ទិសទីក្នុងប្រទេសឥណ្ឌា។ ឥណ្ឌា បានប្រឈមនឹង​អំពើហឹង្សា រំលោភបំពានផ្លូវភេទ ។ បើទោះបីឥណ្ឌាបានចេញច្បាប់​ទប់ស្កាត់ក្តី តែនៅមាន​ស្ត្រី​ជាង​១០០នាក់ រងការរំលោភបំពាន់ផ្លូវភេទ​ជារៀងរាល់ថ្ងៃ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print