រុស្ស៊ីបានដាក់ពង្រាយ យន្តហោះស៊ើបការណ៍ និងប្រកាសអាសន្នបន្ទាន់ ប្រភេទ A-50 ទៅកាន់តំបន់Kuban ភាគខាងត្បូងប្រទេសនេះជាប់ព្រំដែន ណាតូ ដើម្បីតាមដានសកម្មភាពហ្វឹកហាត់សមយុទ្ធ របស់ណាតូ ។
ការបញ្ជូនយន្តហោះស៊ើបការណ៍ទៅកាន់ព្រំដែនកើតឡើង ក្នុងពេលដែល សម្ព័ន្ធមិត្ត ណាតូ ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ណោតំបន់អឺរ៉ុបខាងលើតជាប់ព្រំដែន រុស្ស៊ី។សារព័ត៌មានរុស្ស៊ីបានផ្សាយថា យន្តហោះស៊ើបការ នឹងត្រូវ ការពារដោយយន្តហោះចម្បាំង ដ៏ទំនើប Su-27SM3។
ប្រទេសជាសមាជិកណាតូ ១៨ប្រទេស បានចាប់ផ្តើមធ្វើសមយុទ្ធ នៅដែនសមុទ្រ បាលតិចដែលជាសមយុទ្ធប្រចាំឆ្នាំ មានឈ្មោះថា BALTOPS ។
នេះជាសមយុទ្ធ ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក សមយុទ្ធលើកនេះដឹកនាំដោយអាមេរិក ដោយមានគោលដៅបង្កើនសម្ថភាពការពារ ប្រទេសជាសមាជិកណាតូរួចផុតពីការគំរាមកំហែង ។ នៅក្នុងសមយុទ្ធលើកនេះ មានទាហាន ជាង៨ពាន់នាក់ចូលរួម និងនាវាចម្បាំង ៥០គញរឿង យន្តហោះចម្បាំង១៨គ្រឿង។
នៅក្នុងយុទ្ធសាស្ត្រធ្វើសមយុទ្ធ លើកនេះ រួមមាន ស្វែងរក បំផ្លាញមីស៊ីលបុក និងនាវាមុជទឹក ប្រព័ន្ធការពារដែនអាកាស វាយវាយលុកឡើងគោក។ តាមការលើកឡើងរបស់ណាតូ ការធ្វើសមយុទ្ធ ខាងលើមិនសដំដៅទៅលើប្រទេសណាមួយនោះឡើយ។
ប៉ុន្តែកន្លងក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រកាសថា ណាតូកំពុងតែព្យាយាមបំផ្លាញសន្តិសុខ នៅក្នុងតំបន់និង ពិភពលោក ។ ជាមួយគ្នានេះ សកម្មភាពរបស់ណាសតូ និងធ្វើឲ្យសន្តិសុខព្រំដែន ជាប់រុស្ស៊ីកាន់តែតានតឹង ហើយទីក្រុងមូស្កូត្រូវចាត់វិធានការ តបតវិញនៅការធ្វើសមយុទ្ធខាងលើ ៕