ឃាតក ដងផ្លូវ ឆក់ជីវិតមនុស្សម្នាក់ទាំងព្រឹក គឺរថយន្តកូរ៉ូឡាបើកបុកម៉ូតូស៊ុយសុគីនិចស្លាប់ម្នាក់នឹងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត១គ្រឿងក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូស៊ុយស៊ុយគីនិចបណ្តាលអោយរងរបួសធ្ងន់ម្នាក់នឹងស្លាប់ម្នាក់។ ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង១៥នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ២១៤នៅចំណុចអនុវិទ្យាល័យចតុុមុខស្ថិតនៅក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះនាង លាប
ភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅ ម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង ។
រីឯជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ ។

តាមប្រភពព័ត៌មានពីសន្តិសុខសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា៖ មុនពេលកើតហេតុគេបានឃើញយុវជនប្រុសស្រី២នាក់ប្រុសម្នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌សពាក់ស្លាកលេខកំពុងធំ1L-1980បើកបរតាមបណ្តោយផ្លូវ២១៤ក្នុងទិសដៅពី
លិចទៅកើតខណៈបើកមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបើកទៅត្រង់ឆ្លងស្តុបបែកជាបួនដើម្បីទៅទិញអីញាំក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡាឆ្នាំ៩៨ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2A-6706បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿនដូចហោះមកបុកម៉ូតូរងគ្រោះចំពាក់កណ្តាលពេញទំហឹងបណ្តាលអោយប៉ើងជាង៥០ម៉ែត្រទៅកណ្តាលផ្លូវរងការខូចខាតខ្ទេចខូចម៉ូតូទាំងស្រុងបណ្តាលអោយស្ត្រីរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនោះនៅចញ្ចើមផ្លូវរីឯជនរងគ្រោះប្រុសវិញរងរបួសធ្ងន់បែកក្បាលនឹងសន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែងកើតហេតុ។
ចំណែកឯរថយន្តបង្កវិញបើកប្រហែលជា៦០ម៉ែត្រក៏ឈប់
រថយន្តនៅមុខសាលាអនុវិទ្យាល័យចតុមុខហើយម្ចាស់
រថយន្តរត់គេចខ្លួនបាត់ស្រមោលទាំងខូចខាតបែកកញ្ចក់មុខផ្នែកខាងស្តាំភ្លាមៗនោះដែលរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់បានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅដំកល់នៅវត្តទឹកថ្លាជាបណ្តោះអាសន្នរងចាំម្តាយមកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅស្រុកមោងឫស្សីខេត្តបាត់ដំបង។ចំណែកឯរថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ធឿនព្រែកព្នៅ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print