នគរបាលស្រុកមេមត់ឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៉ើប សួរសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ សមត្ថកិច្ចបានចុះអនុវត្តតាមភារកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទលួច ។

នគរបាលអោយដឹងថា ការឃាត់ខ្លួនបុរសរូបនេះធ្វើឡើងដោយកម្លាំនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលដារ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧១ ចុះថ្ងៃទី ១៨ មេសា ២០១៧ របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៉ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ ។

ជនត្រូវចោទឈ្មោះ រ៉ាត់ រិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានលំនៅឋានភូមិដារកណ្តោល ឃុំដារ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ពីបទលួច នៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៤ មីនា ឆ្នាំ២០១៧ កន្លងទៅ។

បច្ចុប្បន្នកម្លាំងជំនាញយើងបានកសាងសំណុំ រឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមនីតិវិធីច្បាប់ ៕

...

ដោយ ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print