កាន់តែអាសូរស្ថានភាពជំងឺមហារីក ងួន កែវពេជ្រពិសិដ្ឋ កាន់តែធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ស្ថានភាពជំងឺតារាចម្រៀង និងកំប្លែង ងួន កែវពេជ្រពិសិដ្ឋកាន់តែធ្ងន់ធ្ងរបន្ទាប់ពីជំងឺមហារីកធ្វើទុក្ខរហូតត្រូវប្រើប្រាស់ខ្យល់ដកដង្ហើមអ៊ុកស៊ីហ្សែនជាជំនួយ។ ស្ថានភាពជំងឺកាន់តែដុនដាបខណៈដែលការចំណាយ និងស្ថានភាពគ្រួសារកាន់តែយ៉ាប់យឺន។

ជាតារាចម្រៀង និងកំប្លែង ចូលចិត្តនិយាយលេងសើច និងសម្តែងឲ្យទស្សនិកជនសើចសប្បាយ បែជាមកត្រូវឈឺស្គមរីងរៃដេកនឹងកន្ទេលព្រោះតែជំងឺមហារីកគួរឲ្យអាសូរ។ ដុំសាច់ដុះនៅលើទ្រូងខាងឆ្វេងគៀកជាប់នឹងបេះដូង បានធ្វើទុក និងបង្កើតឲ្យប៉ះពាល់ដល់ផ្នែកសួត និងបេះដូងដែលត្រូវឲ្យគ្រូពេទ្យបូបទឹកចេញជាប្រចាំ។ ជំងឺនេះបានធ្វើទុកជិតមួយឆ្នាំមកហើយរហូតដល់ក្រុមគ្រួសារព្យាយាមប្រឹងប្រែងព្យាបាលរហូតចំណាយទ្រព្យមានតម្លៃអស់ពីខ្លួន។យ៉ាងណាមិញ ក្រោយសំងំព្យាបាលខ្លួនអស់មួយរយៈពេលមកនេះ ស្ថានភាពជំងឺរបស់លោកនៅតែមិនទាន់បានធូរស្បើយនៅឡើយទេ ដែលជំងឺមហារីកក្នុងខ្លួនរបស់លោកកាន់តែវិវឌ្ឍធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និង ពេលនេះទៀត លោក ងួន កែវពេជ្រពិសិដ្ឋ ត្រូវបានគេដឹងថា កំពុងដាក់ខ្យល់អុកស៊ីហ្សែន ដើម្បីជំនួយការដកដង្ហើម ។មិនត្រឹមតែជំងឺដ៏កាចសាហាវកំពុងវាយប្រហារនោះទេ បើតាមសាច់ញាតិបានឱ្យដឹងថា ពេលនេះរូបកាយរបស់លោក ងួន កែវពេជ្រពិសិដ្ឋ ហាក់ត្រូវវិញ្ញាណខ្លោចសណ្ឋិតទៀតផង ដោយលោកចេះតែរវើរវាយ និង មានស្មារតីមិននឹងនឡើយ ។

គួរបញ្ជាក់ដែរថាក្រៅពីតារាចម្រៀង លោក ងួន កែវពេជ្រពិសិដ្ឋ ក៏ជាអ្នកផលិតវីដេអូមួយរូបដែរ ដែលកន្លងមកធ្លាប់បានផលិតវីដេអូកំប្លែងឲ្យបងប្អូនសើចសប្បាយ និងវីដេអូអប់រំមួយចំនួនទៀត។ ងួន កែវពេជ្រពិសិដ្ឋ បានព្យាយាមលាក់បាំងរឿងនេះទៅកាន់មិត្តភ័ក្កិ និងអ្នកគាំទ្រ ហើយលោកធ្លាប់បានចេញទៅព្យាបាលនៅប្រទេសថៃជាញឹកញាប់ និងមានបំណងវះកាត់ជំងឺដ៏កាចសាហាវនេះ ប៉ុន្តែដោយសារសុខភាព តារារូបនេះខ្សោយខ្លាំងទើបវេជ្ជបណ្ឌិតមិនប្រថុយនឹងការវះកាត់ទើបសម្រេចឲ្យមកបំប៉ណសុខភាពនៅផ្ទះសិន។ ប្រភពបន្តថា ស្ថានភាពជំងឺតារាររូបនេះនៅមិនទាន់បានប្រសើរឡើងនៅឡើយ ដែលពេលនេះគាត់ត្រូវការទាំងកម្លាំងចិត្ត និងថវិកាដើម្បីជួយដល់ការព្យាបាលបន្ត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print