ប្រកាសតែងតាំងលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានី ជំនួសលោកម៉ប់ សារិន ត្រូវចប់អាណត្ដិទី៣

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ១០កើតខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែង សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដែលមានលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សា អមដោយសមាជិកចំនួន២៦រូប ។ ពិធីនេះត្រូវបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ ឆ្នាំ២០១៩ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលុប និងគ្រប់គ្រងអា សនៈក្រុមប្រឹក្សា ស្ទើរតែទាំងស្រុងបន្តពីនោះគឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លទ្ធផលផ្លូវការ ដែលប្រកាដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា៖ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប ៥៥៩អាសនៈ។ លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណ បក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។

សម្ដេចក្រឡាហោម ស ខេង បានបន្ដថា៖ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣​នេះ មានគណបក្សតែ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នោះគឺគណបក្ស ប្រជាជនកម្ពុជារបស់ សម្តេចតេជោ ហ៊ុន សែន គណ​ប​​ក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។ គណបក្សចំនួន៤ទៀត ដែលចូលរួមការបោះឆ្នោតដែរនោះ មិនទទួលបានអាសនៈឡើយ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់​ធ្នាប់​ល្អ ប្រសើរ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ សរុបលទ្ធផលបោៈឆ្នោត ខណ្ឌ គណបក្ស ប្រជាជនកម្ពុជាទទួលបានចំនួន៨៨៦​/៨៧៨ ក្នុងនោះគណបក្សហ្វុនស៊ិនប៉ិចទទួលបាន៧ សម្ដេច , គណបក្សខ្មែររួបរួមជាតិបានចំនួន១ សញ្ជាតិកម្ពុជា ១ ,មិនបានការ ១ ។ គិតជាអាសនៈ គណ បក្សប្រជាជនកម្ពុជាទទួលបានចំនូន២៦៨/ ២៧០ អាសនៈ គណបក្សហ្វុនស៊ិនប៉ិចបាន១ និងគណបក្សខ្មែររួបរួមជាតិបានចំនួន១ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print