ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួ យបង្កឡេីងដោយសារថយន្តធុនធំដឹកទូ កុងតឺន័របេីកលឿនបុករថយន្ដ
ចំនួន៥គ្រឿ ងរុញបន្តកន្ទុយគ្នាខណះកំពុងស្ទះ ចរាចរណ៍បណ្តាលឲ្យគៀបជាប់គ្នានិ ងធ្វេីអោយរបួសម្នាក់។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវវេងស្រេង មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ៣ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុខណៈដែលចរាចរណ៍កំ ពុងស្ទុះត្រង់ចំណុចរង្វង់មូលចោ មចៅហេីយរថយន្តជាច្រេីនគ្រឿងកំពុងឈប់ភ្លាមនោះក៏មានរថយន្តហុីយ៉ា ន់ដាយ ឃ្លប់ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3703 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីត្បូងទៅជេីងក្នុ ងល្បឿនលឿនក៏ជ្រុលបុករថយន្តកាមរី បាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3079 ដែលនៅខាងមុខហេីយទាញចង្កូតមកឆ្វេ ងក៏ជ្រុលបុករថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ ស្លាទុំ ភ្នំពេញ 2H-7221 ដឹកគ្រោងទ្វាររុញទៅបុករថយន្ត កុងតៃន័រ ម៉ាកហុីយ៉ាន់ ពណ៌ប្រផេះ ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0204 និងរថយន្តម៉ាក ស្តារិច ពណ៌ ស ពុំមានស្លាកលេខបន្តរុញទៅបុ ករថយន្តម៉ាកសាំយ៉ុង មិនចាំស្លាកលេខ ។ ក្រោយកើតហេតុ ខូចតិចតួច បានបើកចេញទៅបាត់ ។ ក្រោយពីជួបហេតុការណ៍ខាងលើ អ្នកបើកបររថយន្ត បង្ក ឃ្លប់ បានចុះគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ ហេតុការណ៍ខាងលើ បង្កឲ្យកកស្ទះចរាចរណ៍ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេ តុ ដើម្បីសម្រួលចរាចរណ៍ និងបាញ់ថ្នាំចំណាំ យករថយន្តចេញដាក់គៀនខាង នៅកន្លែងកើតហេតុ នៅសល់តែរថយន្តចំនួន៥គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនា ក់ទំនងទៅជំនាញមកធ្វេីការវាស់វែ ងយករថយន្តទៅរក្សាទុកនៅការិយាល័ យចរាចរណ៍ជេីងគោករាជធានីភ្នំពេ ញរងចាំដោះស្រាយតាមច្បាប់៕ សុខាសែ នជ័យ