រថយន្តHYUNDAIបើកបុកម៉ូតូC១២៥ពីក្រោយស្លាប់ម្នាក់លើផ្លូវវិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងតែជិះម៉ូតូមួយគ្រឿងត្រូវរថយន្តHYUNDAIបើកបុកពីក្រោយពេញទំហឹងតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ១១កើតខែជេស្ឋឆ្នាំកុរ.២៥៦២៣ត្រូវនឹងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង១៦និង៤៥នាទីត្រង់ចំណុចមុខផ្ទះឈ្មោះអឹងហ៊ីហ័ងលើមហាវិថីឈ្នះៗភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។

ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេជិះម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1N-8111ធ្វើដំណើរក្នុងទិសដៅកើតទៅលិចបើកបរដោយឈ្មោះ(ស្លាប់នៅកន្លែងកើតហេតុមិនទាន់ស្គាល់អត្តសញ្ញាណ)

សមត្ថកិច្ចបានឲ្យដឹងថាជនបង្កឈ្មោះស៊ឹមឧត្តមភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅភូមិស្វាយដង្គំឃុំស្គុសស្រុកសំរោងទងខេត្តកំពង់ស្ពឺ(សមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុ)។សមត្ថកិច្ចបន្តថារថយន្តបង្កម៉ាកHYUNDAI ពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3E-4805ធ្វើដំណើរលើមហាវិថីឈ្នះៗក្នុងទិសដៅពីកើតទៅលិចស្របទិសដៅគ្នាតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះពេលមកដលកន្លែងកើតហេតុដោយបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូដួលផ្ទប់និងផ្លូវស្លាប់តែម្តងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានកម្លាំងនគរបាលមូលដ្ឋានប្រគល់ឲ្យនគរការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសាសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print