ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តដឹក​ស៊ី​ទែន​ហ្គាស បណ្ដាលឲ្យផុងលលាក្បាលធ្លាយខួរស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ផុងលលា​ក្បាល​ហូរ​ឈាម​ស្លាប់​​នៅកន្លែង​កើតហេតុ​ភ្លាម​ៗ​ ខណៈបុរស​រូបនោះ​បានជិះ​ម៉ូតូ​ក្នុង​ល្បឿនលឿន​ បាន​ជ្រុលទៅ​បុក​និង​រថយន្ត​ដឹក​ធុង​ហ្គាស​ រថយន្ត​ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ហ្គាស​ ដែល​ឈប់​ស្ងៀម​ នៅលើពីក្រោយ​ពេញទំហឹង​ កាលពីវេលាម៉ោង​១១និង​៥០នាទី​យប់ថ្ងៃទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ជិត​និង​ភោជនីដ្ឋាន​ 8888 ផ្លូវ៥០ម៉ែត្រ​ ភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។
​    សពជនរងគ្រោះ​ មានឈ្មោះ​ រិន​ កាមិត្ត​ ភេទប្រុស​  អាយុ​  ៣១ឆ្នាំ​ មុខរបរ​ កម្មករ​ សំណង់​ ស្នាក់នៅ​  ភូមិ​ស្រុក​ចេក​ សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​  មានស្រុកកំណេីត​ ស្រុក​បាទី​ខេត្តតាកែវ​ និងមានប្រពន្ធឈ្មោះ គឹម ហ៊ាង   អាយុ២២ឆ្នាំ  ជនជាតិខ្មែរ  មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្តីខាងលើ មានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ មានកូនស្រីតូច២នាក់ ។ ដោយជិះម៉ូតូ​ម៉ាក​ ឌ្រីមសង់​ សេរី​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CR8373  ។
    ​ចំណែក​រថយន្ត​ ដឹក​ស៊ី​ទែន​ហ្គាស​ របស់ក្រុមហ៊ុន​ តារា​ធី​ស៊ី​ ហ្គាស​ ចំនុច​១​តោន​កន្លះ​ ម៉ាក​ ហ៊ីយ៉ានដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ សៀមរាប​ 2A 7187  បើកបរ​ ដោយ​បុរស​មិន​ស្គាល់​ អត្តសញ្ញាណ​ បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​  ។
​      ​តាម​ប្រភព​ពត៌មាន​ ពីន្លែង​កើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្ត​ ដឹក​ស៊ី​ធុង​ ហ្គាស​ រថយន្ត​ ក្រុមហ៊ុន​ តារា​ ស៊ី​ធី​ ហ្គាស​ បានបើក​មកដល់​ ចំនុច​ខាងលើ​ ស្រាប់​តែ​ខូច​ ហើយ​ចតស្ងៀម​នៅលើ​  ហើយ​ស្របពេល​នេះដែរ​ ក៍ស្រាប់តែ​ បុរស​ខាងលើ​ ក៍​ស្រាប់តែ​ មាន​ បុរស​សពជនរងគ្រោះ​ខាងលើ​ បាន​ជិះ​ម៉ូតូ​ ម៉ាក​ ហុងដា​ ឌ្រីម​សេរី​ ឆ្នាំ​២០១៥​ ពណ៌ខ្មៅ​ ធ្វើ​ដំណើរ​មកក្នុង​ទិសដៅ​ស្របគ្នា​ ហើយ​ផ្លូវ​ងងឹត​ ទើប​មើល​មិន​ឃើញ​ ក៍ជ្រុល​ទៅ​បុក​និង​រថយន្ត​ដែល​ឈប់​ស្ងៀម​ ពីក្រោយ​ពេញទំហឹង​ បណ្តាល​អោយ​បោក​ក្បាល​ ធ្លាយខួរស្លាប់​យ៉ាង​អនោច​អធម័​នៅនិងកន្លែង​កើតហេតុ​តែម្តង​  ។ ដោយ​ខាង​រថយន្ត​វិញ​ នៅពេល​ឃើញ​ហេតុការណ៍​បែបនេះ​ ក៍បាន​នាំគ្នា​រត់​គេច​ខ្លួន​បាត់​អស់​ទៅ​  ។
បន្តិច​ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ់​ចរាចរណ៍​បានចុះ​ទៅកន្លែងកើតហេតុ​ ដើម្បី​ពិនិត្យ​​សព ព្រមទាំងមានសាច់ញាតិមកទ្រហោយំ​ផងដែរ​  ។
     ​  ក្រោយ​ពេលកើតហេតុ​ សពជនរងគ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ទំនាក់ទំនង​ ហៅ​សាច់ញាតិ​អោយ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​ នៅ​ស្រុក​ខាង​ប្រពន្ធ​ ឯខេត្តតាកែវ​  ។ ចំនែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ់​ចរាចរណ៍​ក្រុង​ បានចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​នៅ​ពេល​ពេលក្រោយ​ ៕ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print