មនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់និងស្រាល ក្រុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍រថយន្តបុកនិងរថយន្ដ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ រថយន្ត២គ្រឿងប្រលះគ្នាពេញទំហឹងនៅកំណាត់ផ្លូវជាតិ៦បណ្ដាលឲ្យមនុស្សប្រុស-ស្រី១៤នាក់ របួសធ្ងន់និងស្រាល និងខូចខាតរថយន្ត០២គ្រឿង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩:១០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកHilux Vigo ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2E.9226(បើកបរទឹសដៅពីជេីងទៅត្បូង)ដោយឈ្មោះ ប៊ុង.បឿន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិខ្លាកូនពីរ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (មុខរបរបើកបររថយន្ត) របួសធ្ងន់។ 

អ្នករួមដំណើរ ចំនួន១១នាក់: ១-ឈ្មោះ សា.រឿន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិវត្តដំណាក់ ខេត្តសៀមរាប (របួសធ្ងន់)។

២-ឈ្មោះ ឈៀង.ម៉េងហាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅខេត្តបាត់ដំបង(របួសស្រាល)។ 

៣-ឈ្មោះ រៀម.សាធា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសស្រាល)។

៤-ឈ្មោះ ឈិត.ឈា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តខេត្តសៀមរាប (របួសធ្ងន់)។ 

៥-ឈ្មោះ ឈិត.ឈាន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសស្រាល)។

៦-ឈ្មោះ ឈិត.យ៉ុង ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសធ្ងន់)។ 

៧-ឈ្មោះ សួន.ប៊ុនរឹទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តបាត់ដំបង(របួសស្រាល)។

៨-ឈ្មោះ ហុិត.យោធា ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តសៀមរាប (របួសធ្ងន់)។ 

៩-ឈ្មោះ ជៀប.សារឿន ភេទប្រុស   អាយុ  ២៥ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប (របួសធ្ងន់)។ 

១០-ឈ្មោះ ឈៀង.គង់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅខេត្តបាត់ដំបង (របួសធ្ងន់)។ 

១១-ឈ្មោះ ឈៀង.លីយ៉ា ភេទស្រី អាយុ ០៦ឆ្នាំ កូនរបស់ឈ្មោះ ឈៀង.គង់ (របួសធ្ងន់)។ 

   រថយន្តម៉ាកISUZU ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញY.2569 បើកបរទឹសដៅពីត្បូងទៅជើង ដោយឈ្មោះ យិន.សុង ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរទីប្រឹក្សាឯ.ឧ បណ្ឌិតងួន.ញ៉ិល រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ (របួសធ្ងន់)។ អ្នករួមដំណើរឈ្មោះ យិន.ម៉ាណែត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់)។ វត្ថុតាងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៏។មូលហេតុជាបឋម បង្កដោយអ្នកបើកបររថយន្តISUZU ឈ្មោះ យិន.សុង បើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print