ចងចាំដំណេីរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍  និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាស​ទី២ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: លោកកឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនា ធិការចំរុះ និងជានាយកទីចាត់ការ​ឃោនាពត៌មាន អគ្គបព្ជាាការកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)បព្ជាាក់ថា: កម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់ បែនស្មុគស្មាញ គឺជាការឆ្លងកាត់អន្តរកាល ជាប្រវត្តិ​សាស្ត្រដែ លកម្ពុជាសម្រេចបាន សមិទ្ធផលធំៗជាបុព្វបទបន្តភ្ជាប់ ដោយនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិ​បាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាស្តាបនិក និងជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ ក្នុងលក្ខខណ្ឌអំណោយផលនិងជោគជ័យធំៗក្នុងប្រវត្តិសាស្ត្រ តភ្ជាប់មកដល់បច្ចុប្បន្ន ។

ការលេីកឡេីងដូច្នេះរបស់ លោកឧត្តមសេនីយ៍ឯក ខឹម សន ក្នុងបឋាកថា ទិវាចងចាំដំណេីរឆ្ពោះទៅការផ្តួលរំលំរបបប្រល័ យពូជសា សន៍ ប៉ុល ពត និងផ្សព្វផ្សាយ ការងារអប់រំចិត្តសា ស្ត្រឆមាសទី ២ឆ្នាំ ២០១៩ នាថ្ងៃព្រហស្បតិ៍ ១១កេីត ខែ ជេស្ឋឆ្នាំកុរ ឯក ស័ក ព. ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែ មិថុនាឆ្នាំ ២០១៩ នៅសាលានាយទាហានសកម្ម ស្ថិតក្នុងភូមិសាស្ត្ត្រភូមិពោធិ៍ ឃំុដំណាក់រាំង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហា នសកម្ម បានឱយដឹងថា: សាលាទាហានសកម្មជាមជ្ឈមណ្ឌ លហ្វឹកហ្វឺនមួយ របស់(ខ.ភ.ម) ឈ្មោះសាលានេះបង្កេីតឡេីងតាំងពីសម័យអាណាព្យាបាលបារាំ នាពាក់កណ្តាលទសវត្សទី ៤០ ។ ប៉ុន្តែត្រូវរលាយទាំងស្រុងក្រោមរបបប្រល័យពូជ សាស ន៍ នាពាក់កណ្តាលទសវត្សទី៧០  និងណេីរការឡេីងវិញ ក្រោ យថ្ងៃរំដោះ៧ មករា ឆ្នាំ ១៩៧៩ និងបានប្តូរឈ្មោះ ជាប ន្តបន្ទាប់ដូចជាមានឈ្មោះ សាលាបណ្តាស័ក្តិ សាលាទ័ពជេីងគោក  សាលាទ័ពជេីងគោកចម្រុះ សាលានាយទាហានហេីយនៅឆ្នាំ ២០០៣ ប្តូរមកឈ្មោះ សាលានាយទានសកម្ម មាន កម្រិតសិក្សាស្មេីនិងគ្រឹះស្ថានឧត្តមសិក្សា ស្តិតក្រោមការណែនាំ របស់ក្រសួងការពារជាតិ និងក្រោមការដឹកនាំផ្ទាល់ របស់ទីចាត់កាហ្វឹកហ្វឺន អគ្គបព្ជាាការ (ខ.ភ.ម)។កដល់បច្ចុប្បន្ន សាលាបណ្តុះបណ្តាលបាន និងកំពុងបន្ត ជំនាន់ទី២០ -២១-​២២-២៣ជាបន្តបន្ទាប់ទៀត ។

ឧត្តមសេនីយ៍ឯក លេីកឡេីងពីសន្តិភាព បានមកពីនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជា ពំុធ្លាប់បានទទួលក្នុងរយះពេលជាង ៥០០រយឆ្នាំ នៃប្រវត្តិសា ស្ត្រកម្ពុជា ។ សមិទ្ធផលដ៏ធំធេង ជាប្រវត្តិសាស្ត្រខាងលេីតភ្ជា ប់ទៅជាប្រវត្តិសាស្ត្រ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ ដោយ មានការជួយ ឧបត្ថម្ភ គាំទ្រពីកងទ័ពប្រជា​ជន​វៀតណាម និងដំណាក់កាលតស៊ូ រ៉ាប់រងភារកិច្ច ដោយកម្ពុជាខ្លួនឯង ក្រោយការដកកងទ័ពស្ម័គ្រចិត្ត វៀតណាម នាខែ កញ្ញា ឆ្នាំ ១៩៨៩ ការវិវត្តន៍សភាពការនយោ បាយ ជាបន្តបន្ទាប់ដល់ឆ្នាំ ១៩៩៣ និងសភាពការណ៍ ព្រឹត្តិការ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ពិសេសការបេីកឡេីង នូវទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយពីការទប់ ស្កាត់  និងវាយឱយបរាជ័យ ចលនាបដិវត្តពណ៌នៅកម្ពុជា ។ ការចាប់ខ្លួនមេ ខ្លោង  និងបក្ខ ពួកប្រឆាំង ឃុបឃិត ជាមួយបរទេស ប្រព្រឹត្តអំពេីរក្ប់ជាតិ ។

ក្នុងនោះ ឧត្តមសេនីយ៍ឯក ក៏បានលេីកឡេីងពីកំណេីនសេដ្ឋ កិច្ចជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកេីន​ឡេីង ក៏ដូចជាមធ្យោ បាយ យានយន្ត សម្ភារ បរិក្ខា មានការកេីនឡេីង មិនដូចការបរិហាររិះគន់ ពីពួកអគតិមួយចំនួន ដែលបំផ្លេីសពីសភាពការ ពិត ក្នុងព្រះរាជាណាចក្រកម្ពុជានោះឡេីយ ។

ចំពោះបព្ហាាគ្រោះ ថ្នាក់ចរាចរណ៍ គ្រឿងញៀន  ដែលកំពុងយា យីអាយុ ជីវិត ប្រជាពលរដ្ឋ បំផ្លាញធនធាន គ្រួសារសង្គមជាតិ ។ ដូច្នេះដេីម្បីកាត់បន្ថយ នូវគ្រោះមហន្តរាយ ដែលផ្តេីមចេញពីយេីងម្នាក់ ៗ ត្រូវគោរពច្បាប់ អប់រំបងប្អូនកូនចៅ អំពីបព្ហាាចរា ចរផ្លូវគោក និងអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ  ” ថ្ងៃនេះថ្ងៃស្អែកសូមកុំឱយមានគ្រោះថ្នាក់ចរាចរ”ជាដេីម។ល។ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print