ខឹងគេឌុបអតីតសង្សាររបស់ខ្លួន ស្ទុះទៅវាយគេត្រូវគេព្រួតវាយវិញសន្លប់ស្តូក

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ ឃើញគេឌុបស្រីស្នេហ៍ដែលជាអតីតសង្សាររបស់ខ្លួន ទប់ចិត្តមិនបានស្ទុះទៅធាក់ម៉ូតូគេដួល រួចវាយមួយដៃ ត្រូវបក្ខពួកគេ៥នាក់ព្រួតវាយវិញ បណ្ដាលឲ្យរងរបួសសន្លប់ស្តូក ។ ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចមុខហាងអ៉ិនធេីណេត៩៩ ស្ថិតក្នុងភូមិថ្មី១ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា បុរសរងគ្រោះដែលគេវាយសន្លប់នោះ ឈ្មោះ ស៊ីម សាមុត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា៥នាក់ ទី១-ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) និង៤នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ប្រភពដដែលបន្តថា នៅថ្ងៃកេីតហេតុជនសង្ស័យខាងលើ បានឌុបស្រីស្នេហ៍ ដែលជាអតីតស្រីស្នេហ៍របស់ជនរងគ្រោះឈ្មោះ ស៊ីម សាមុត  ដែលបានបែកបាក់គ្នាអស់មួយរយះមកហើយ ខណៈឌុបដល់ចំណុចកេីតហេតុ ស្រាប់តែជនរងគ្រោះបានឃើញគេឌុបដែលជាអតីតសង្សាររបស់ខ្លួន មានចិត្តប្រច័ណ្ឌខឹង ក៏បានស្ទុះទៅធាក់ម៉ូតូជនសង្ស័យ បណ្តាលអោយដួល និងបានវាយថែមមួយដៃចំស្មារខាងឆ្វេង ធ្វេីអោយ​ជនសង្ស័យខឹង ក៏បានវាយតបវិញ ហេីយបក្ខពួកជនសង្ស័យ៤នាក់ទៀតដែលកំពុងលេងណេតនៅទីនោះបានចេញមកព្រួតគ្នាវាយទាត់ធាក់បន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះដួលលេីដីសន្លប់ស្តូក ទេីបជនសង្ស័យ និងបក្ខពួករត់គេចខ្លួនបាត់អស់ទៅ ។

លុះដល់ថ្ងៃទី១២ ខែឆ្នាំដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីសមត្ថកិច្ច បានទទួលបណ្តឹងពីជនរងគ្រោះរួច សមត្ថកិច្ចធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ កែវ ពិសិដ្ឋ  យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print