បញ្ជូនជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលមនុស្សស្លាប់​ និងរបួសនៅស្រុកពញាក្រែកទៅ​ សាលាដំបូងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : នគរបាលបានចាត់បញ្ជូនជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលអោយជនជាតិ​វៀតណាម​ពីរនាក់ស្លាប់​និងរបួស​ កាលថ្ងៃ​ម្សិលមិញ​ទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការ​តាមច្បាប់​ ។

នគរបាល​អោយដឹងថា​ ជនបង្កហេតុឈ្មោះ នាង វ៉ាន់ឆៃ ភេទប្រុស អាយុ ២៣ឆ្នាំជាតិខ្មែរ នៅភូមិត្រពាំងធំឃុំ បឹងណាយស្រុកព្រៃឈរ ខេត្តកំពង់ចាម​។ ចំណែក​ជនរងគ្រោះ​(ស្លាប់​)ឈ្មោះយឺ ហ៊ូងា ភេទប្រុស អាយ៤២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិអាងគឺឃុំយិនស្រុកតាំងចូវខេត្តតៃនិញ​ និងនរងគ្រោះ​ម្នាក់ទៀតឈ្មោះវៀង វ៉ាន់កាម ភេទប្រុស អាយុ៥៦ឆ្នាំជនជាតិវៀតណាមនៅភូមិឃុំជាមួយអ្នកបើកបរ(របួសធ្ងន់)​។

នគរបាល​អោយដឹងទៀតថា​ គ្រោះថ្នាក់​ចរាចរណ៍​កេីតឡេីង​កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី នៅលើផ្លូវជាតិលេខ៧២ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ស្ថិតនៅភូមិត្រពាំងទី១ ឃុំត្រពាំងស្រុកពញាក្រែក ដែលបង្កឡើងរវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក។

នគរបាល​បន្តថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះកេីតឡេីង​រវាងរថយន្តម៉ាក ហ្វុយ សូ(FU SO) ពណ៌ ស ពាក់ស្លាកលេខ ចង្កូតស្តាំPSHN.0270 បើកបរដោយឈ្មោះ នាង វ៉ាន់ឆៃ ភេទប្រុស អាយុ ២៣ឆ្នាំជាតិខ្មែរ នៅភូមិត្រពាំងធំឃុំ បឹងណាយស្រុកព្រៃឈរ ខេត្តកំពង់ចាម​ បានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវេវ ពណ៍ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះយឺ ហ៊ូងា ភេទប្រុស អាយ៤២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិអាងគឺឃុំយិនស្រុកតាំងចូវខេត្តតៃនិញ(ស្លាប់នៅកន្លែងកើតហេតុ)រួមដំណើរជិះលើរ៉ឺម៉ក១នាក់ឈ្មោះវៀង វ៉ាន់កាម ភេទប្រុស អាយុ៥៦ឆ្នាំជនជាតិវៀតណាមនៅភូមិឃុំជាមួយអ្នកបើកបរ(របួសធ្ងន់)។​ ចំពោះ​មូលហេតុ​ដោយ​សារបេីកបរ​មិនប្រកាន់ស្តាំ។

ចំពោះ​វត្ថុតាងទាំង០២គ្រឿង ជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក​ ដេីម្បី​ចងក្រងសំណុំរឿងដោះស្រាយតាម​ច្បាប់​ ៕​ ដោយ​ ៖​វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print