ប្តីចិត្តឃោរឃៅកាប់ចិញ្ច្រាំប្រពន្ធស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងប្រច័ណ្ឌ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ បុរសម្នាក់ដែលតែងតែមានជម្លោះជាមួយប្រពន្ធញឹកញាប់ ផ្តើមឡើងពីការប្រច័ណ្ឌបានយកកាំបិតកាប់ប្រហារបណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលអំឡុងម៉ោង ប្រមាណ១និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ។

ជនសង្ស័យ ជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ និង ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ។

ប្រភពព័ត៌មានពីឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់ ។

តាមរយៈការរៀបរាប់ពីឪពុកស្ត្រីរងគ្រោះខាងលើនេះ អាចបញ្ជាក់បានថា មូលហេតុគឺផ្តើមចេញពីជម្លោះរឿងប្រច័ណ្ឌតែម្តង ។

ទោះយ៉ាងណា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនប្តីដែលជាឃាតក ខណៈរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print