ហុឹសសម្បូរណ៍ម្លេះលោកអើយ៖ មើលចុះ..!!!….ករណី២ផ្សេងគ្នា នៅខេត្តបាត់ដំបង ប្តីមានចេតនាសម្លាប់ប្រពន្ធ ដោយប្រច័ណ្ឌ រួចរត់ទៅអាករ សម្លាប់ខ្លួនជាក្រោយ… នៅខេត្តតាកែវ ប្តីប្រច័ណ្ឌ ចាក់សាំងដុតប្រពន្ធទាំងរស់ រួចអាករ ខ្លួនឯងជាក្រោយ

ចែករំលែក៖

ខេត្តតាកែវ-បាត់ដំបង ៖សោកនាដកម្មដែលកើតចេញពីភ្លើងប្រចណ្ឌ ធ្វើឲ្យប្តី កំណាច២នាក់មិនញញើត លើកដៃសម្លាប់ប្រពន្ធដើម្បីស្រាយកំហឹងនោះឡើយ ដោយ​ មួយករណីកើតឡើងនៅខេត្តតាកែវ ប្តីចាក់សាំងដុតប្រពន្ធទាំងរស់រួចអារកខ្លួនឯងជាក្រោយតែមិនស្លាប់ ចំណែកមួយករណីទៀត កើតឡើងនៅខេត្តបាត់ដំបង ប្តីកាប់ប្រពន្ធ របួសធ្ងន់រួចទើបអារកខ្លួនឯងស្លាប់ជា ក្រោយ ។
ប្រភពព័ត៌មានពីខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិត្រកៀត ឃុំត្រពាំង​សាប ស្រុកបាទី ខេត្តតាកែវ ប្តីកំណាចបានយកសាំងចាក់ស្រោចលើប្រពន្ធដុតទាំង​រស់បណ្តាលឲ្យស្លាប់នៅក្នុងមន្ទីរពេទ្យយ៉ាងវេទនា។ ឯប្តីកំណាចរូបនោះស្ទុះយកកាំបិតអារកខ្លួនឯងបំណងបញ្ចប់ជីវិតតាមប្រពន្ធដែរ តែមិនសម្រេចបានត្រឹមរបួសធ្ងន់ត្រូវ បានក្រុមគ្រសួារដឹកយកទៅសង្រ្គោះនៅ មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
សាក្សីបានឲ្យដឹងក្នុងរឿងនេះថា នៅ ពេលព្រលប់ប្តី ឈ្មោះ ព្រំ តាំ អាយុ ៣៨ឆ្នាំ ជាកម្មករសួនសត្វភ្នំតាម៉ៅបានរៀបគម្រោងដុតប្រពន្ធជាស្រេច ដោយរៀបចំសាំងពីរ ប៊ីដុងទុកនៅលើផ្ទះ។ លុះមកដល់វេលា ម៉ោង​៤ទៀបភ្លឺ ថ្ងៃនោះ គ្រាដែលប្រពន្ធដ៏ស្រស់ស្អាតមានឈ្មោះ លន់ គឹមណែ អាយុ​ ៣៥ឆ្នាំដេកលង់លក់ ប្តីបានយកសាំងមួយប៊ីដុងជះទៅលើប្រពន្ធ និង១ទៀតបើក​គម្របទុកចោលជាស្រេច បន្ទាប់មកប្តី ក៏យកដែកកេះ កេះដុតប្រពន្ធទាំងរស់តែ ម្តង។
ភ្លាមនោះដែរប្តីបានយកកាំបិតមក អារកខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់ជីវិត នៅក្នុងភ្លើងជាមួយគ្នា តែសំណាងបានអ្នកជិតខាងដែលឃើញភ្លើងឆេះនៅក្នុងផ្ទះនាំគ្នារត់ទៅជួយ ប៉ុន្តែទ្វារផ្ទះបានចាក់គន្លឹះជាប់ពីក្នុងហើយដោយអ្នកជិតឃើញភ្លើង​ឆេះ និងលាយឡំជាសំឡេងស្រ្តីរងគ្រោះស្រែកឲ្យជួយ ក៏សម្រេចបុកទ្វារទម្លាយ​ចូល​តែម្តង ។
សាក្សីបានឲ្យដឹងទៀតថា ពេលចូល​ទៅ​ដល់ គេឃើញភ្លើងកំពុងឆាបឆេះប្រពន្ធឡើងស្ទើរខ្លោចទៅហើយ ចំណែកប្តីក៏បានរត់ទៅអារកខ្លួនឯងដែរ តែមិនបានសម្រេចនៅសួនសត្វភ្នំតាម៉ៅ រួចក៏នាំគ្នា ដឹកប្រពន្ធយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ តែក្រោយមកដោយសាររបួសធ្ងន់ធ្ងរពេកនាងក៏បាត់បង់ជីវិតទៅ។ ចំណែកបុរសជាប្តីដែលក្រុមគ្រួសារអះអាងថាមានជំងឺប្រចាំកាយ សរសៃប្រសាទឈានទៅវិកល ចរិត ប្រមាណ៥ខែមកហើយ ទោះបើយក ទៅព្យាបាលនៅក្នុង និងក្រៅប្រទេសមិន ជាសះស្បើយ ហើយរបួសធ្ងន់ដោយអារកខ្លួនឯងនោះត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។
ដោយឡែកករណីមួយទៀតកើតមាននៅខេត្តបាត់ដំបង ដោយសាររឿងរ៉ាវ​ប្រចណ្ឌបែបនេះដែរ ធ្វើឲ្យប្រពន្ធរងរបួស​ធ្ងន់ដោយប្តីកាប់ ឯប្តីអារកខ្លួនឯងស្លាប់ជាក្រោយព្រោះនឹកស្មានថាប្រពន្ធស្លាប់បាត់ទៅហើយ។
សាក្សីបានឲ្យដឹងថា ហេតុការណ៍នេះ​កើតឡើងនៅវេលាម៉ោង៥​និង៤០នាទីល្ងាច ថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះ លេខ១៩៦ ក្រុមទី១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុរសជាប្តីឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅកើតហេតុខាង​លើ បានប្រើហិង្សាកាប់ទៅលើប្រពន្ធ ឈ្មោះ សុខ លីន អាយុ ២៧ឆ្នាំ បណ្ដាល​ឲ្យ​របួសធ្ងន់ធ្ងរ ដោយសារប្រចណ្ឌហើយត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្រ្គោះ​បន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥(ព២)។ ចំណែកប្ដីស្មានថា ប្រពន្ធស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាងយកកាំបិតមក អារក សម្លាប់ខ្លួនឯងស្លាប់នៅកន្លែងកើតហេតុតែម្តងទៅ ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើបានបញ្ជាក់ថា នៅថ្ងៃ​កើត​ហេតុ ពេលខ្លួនកំពុងអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូន ស្រាប់ត​ែ​ឈ្មោះ រ៉ាត់ ចិត្រា បានដើរមកដល់ផ្ទះខ្លួន ហើយបានសុំខ្ចីកាំបិតមួយភ្លែត។ ពេល​នោះខ្លួនសួរថា ឯងយកកាំបិតធ្វើអី? រ៉ាត់ ចិត្រា ប្រាប់ថា យកទៅធ្វើទូរសព្ទ័រួច គេក៏ដើរមកជិតកាំជណ្ដើរផ្ទះគាត់រួចយកកាំបិតនោះអាករខ្លួនឯងស្លាប់តែម្ដងទៅ សូម្បី គាត់ស្ទុះទៅឃាត់ ក៏ឃាត់មិនទាន់ផង ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ ទីតាំងកើតហេតុធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា សាកសពស្លាប់ដោយធ្វើអត្តឃាត ដោយយកកាំបិតអាករសម្លាប់ខ្លួនឯង​ប្រាកដមែន ករណីនេះមិនមែនជារឿង​ឃាតកម្មនោះឡើយរួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

 


ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print