បាញ់កាំភ្លេីងដៃកងទ័ពជេីងគោក បង្ហាញពីការចូលរួមនិងជួបជុំកងទ័ពអាស៊ាន  

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោកនិងជាមេបញ្ជាការកងពលតូចលេខ ៧០ ថ្លែងថា: វគ្គហ្វឹកហ្វឺនបំប៉នក្រុម បាញ់កាំភ្លេីងដៃកងទ័ពជេីងគោក បង្ហាញពីការចូលរួមនិងជួបជុំកងទ័ពអាស៊ាន រិតចំណងសាមគ្គីភាព ឱយក្លាយ ទៅជាអាស៊ានតែមួយ។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថ្លែងដូច្នេះក្នុងពិធីបេីកវគ្គហ្វឹក ហ្វឺនបំប៉នក្រុម បាញ់កាំភ្លេីងដៃកងទ័ពជេីងគោក នៅទី លានហ្វឹកហ្វឺនតេជោសែន ភ្នំធំម្រះព្រៅរបស់កងពលតូចលេខ ៧០ នាថ្ងៃសុក្រ ១២កេីត ខែ ជេស្ឋឆ្នាំកុរ ឯកស័ក ព. ស ២៥៦ ៣ ត្រូវនិងថ្ងៃទី ១៤ ខែ មិថុនាឆ្នាំ ២០១៩ ។    លោកឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយរងសេនាធិការ កងទ័ពជេីងគោកនិងជានាយការិយាល័យហ្វឹកហ្វឺនបានឱយដឹថា : ថ្ងៃនេះបព្ជាាការដ្ឋានកងទ័ពជេីងគោក សហការជាមួយ កងពល តូចលេខ ៧០ បា្ររព្ធពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នក្រុមបាញ់កាំភ្លេីងដៃកងទ័ពជេីងគោក កងយោធពលខេមរភូមិន្ទ (ខ.ភ. ម) ឆ្នាំ ២០១៩ ។ ពេលហ្វឹកហ្វឺនចប់និងប្រកួតបាញ់ជម្រុះ បន្តទៅហ្វឹកហាត់ នៅប្រទេសវៀតណាមក្នុងខែកញ្ញា ដល់ខែ តុលា ឆ្នាំ ២០១៩ និងត្រៀមចូលរួមប្រកួតក្នុងក្របខ័ណ្ឌអាស៊ាននៅឥណ្ឌូនេសីុ និងបា្ររព្ធឡេីង ក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ នេះ។ រយះពេលហ្វឹកហ្វឺន ៩១ថ្ងៃ ចាប់ពីថ្ងៃទី ២មិថុនា រហូត ដល់ថ្ងៃទី ៣១ខែ សីហាឆ្នាំ២០១៩ ។ ក្រុមបាញ់កាំភ្លេីងដៃ ១២ ០ នាក់ ជ្រេីសរេីសកម្មសិក្សាការី មកពីស្ថាប័នកងឯកភាពចំ ណុះ (ខ.ភ.ម) ហ្វឹកហាត់នៅទីលានតេជោសែន ភ្នំធំម្រះព្រៅខេត្តកំពង់ស្ពឺ របស់កងពលតូចលេខ ៧០ ។
ឧត្តមសេនីយ៍ឯក មេបព្ជាាការកងពលតូចលេខ ៧០ បានសង្កត់ធ្ងន់ : ចំពោះវគ្គហ្វឹកហ្វឺនបំប៉នក្រុមបាញ់កាំភ្លេីងដៃកងទ័ពជេីងគោកគឺជាការ បព្ជាាក់នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ (ខ.ភ.ម)បង្ហាញពីការចូលរួមនិងជួបជំុកងទ័ពអាស៊ាន រិតចំណ ងសាមគ្គីភាព ឱយក្លាយ ទៅជាអាស៊ានតែមួយនិងលេីកទឹកចិ ត្តដល់យោធិនបន្តវេន របស់ខ.ភ.ម សម្រេចនិងអនុវត្តតាមបទបព្ជាារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

...

ដោយ៖សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print