នគរបាល​តាមចាប់​ខ្លួន​ឃាតកកាប់សម្លាប់ប្រ​ពន្ធ​ នៅស្រុកត្បូងឃ្មុំបានហេីយ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ពាក្យ​ចាស់​ថា​ ឈាមស្រែកស្បែក​ហៅ​ ពោលរត់គេចខ្លួនរយៈពេលត្រឹម១៧ម៉ោង​ ​ក្រោយ​ពីឃាតក​ដេញកាប់​សម្លាប់ប្រពន្ធ​ខ្លួន​ឯង​ស្លាប់យ៉ាង​អាណោចអាធ័ម​ក្នុងថ្លុកឈាម​ នៅមុនវេលា​ទៀបភ្លឺឈានចូលថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ ត្រូវ​បាន​កម្លាំង​នគរបាលស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ហេីយ​ ខណៈជន​នេះបម្រុងរកមធ្យោបាយជិះ​បន្ត​ការគេចខ្លួន​ ។

ជនសង្ស័យ ជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ និង ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ។

នគរបាល​អោយដឹងថា​ ឃាតកដែលកាប់សម្លាប់ប្រពន្ធឯងកាលពីរសៀលថ្ងៃ១៤ម្សឹលមិញត្រូវចាប់ខ្លួនបាននៅវេលាម៉ោងប្រហែល៦ភ្លឺព្រឹកថ្ងៃទី១៥មិថុនា ក្នុងខណៈជនល្មើសរូបនេះឡើងមកលើដងផ្លូវកំពុងហៅឡានឈ្នួលជិះបំរុងគេចខ្លួនចេញពីមូលដ្ឋានដែលមានចម្ងាយប្រមាណជាង៧គម ពីកន្លែងកើតហេតុ​។

កិច្ចសហការ​តាមរកជនល្មេីសដៃដល់​កាប់​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​ ដឹកនាំដោយលោកវរៈសេនីយ៏ឯក សួស ស៑ាងលី និងសហការីដ៏ជំនាញរបស់គាត់ចាប់បានផ្ទាល់និងមានការ​ ចូលរួមជា ពិសេសប្រជាការពារក្នុងស្រុកត្បូងឃ្មុំ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត កម្លាំងយោធាកងពល២១កម្លាំងគាំទ្រយោធភូមិភាគ២ និង ពលរដ្ឋល្អដែលបានខឹតខំសហការតាមរុករកនិងឃ្លាំមើលអស់រយៈពេល១៧ម៉ោងកន្លងមក រហូតសម្រេចលទ្ធផលល្អបែបនេះ​ ។

បច្ចុប្បន្នឃាតករត្រូវបញ្ជូនខ្លួនមកអធិការដ្ឋាន​ស្រុកត្បូងឃ្មុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ។

គួរ​រំលឹក​ថា​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលអំឡុងម៉ោងប្រមាណ១និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ៕​ ដោយ​៖​វណ្ណៈ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print