ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីប្រទេស Tajikistan វិលត្រឡប់មកកាន់មាតុភូមិវិញ

ចែករំលែក៖

ប្រទេស Tajikistan ៖ នៅព្រឹកថ្ងៃទី ១៦ មិថុនា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីប្រទេស Tajikistan វិលត្រឡប់មកកាន់មាតុភូមិវិញ តាមយន្តហោះពិសេស បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីដែលបានប្រព្រឹត្តិទៅកាលពីម្សិលមិញនេះរួចមក។ តាមគម្រោងហោះហើរ គឺយន្តហោះនឹងមកដល់ប្រទេសកម្ពុជានៅម៉ោងប្រមាណ ១៦:៥៥នាទីល្ងាច។

សម្តេចតេជោ ហ៊ុន សែន ក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print