សមត្ថកិច្ចឆ្មក់ចូលផ្ទះមេឈ្មួញឈ្មោះ ជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ រឹបអូសបានរថយន្តផ្ទុកឈើប្រណិត៨គ្រឿង

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តដឹកឈើប្រណីតចំនួន៨គ្រឿងនៅក្នុងបរិវេណផ្ទះមេឈ្មួញល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ នៅក្នុងក្រុងក្រចេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែបានធ្វើការឡោមពទ្ឋ័ឆែកឆេរសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានរកឃើញនិងរឹបអូសយកមករក្សារទុកចាត់ការបន្ត។

ការឆែកឆេរបង្ក្រាបរឹបអូសបានរថយន្តដឹកឈើប្រណិតចំនួន៨គ្រឿងនេះសមត្ថកិច្ចបានធ្វើឡើង នៅវេលាម៉ោង៥ ល្ងាចថ្ងៃចន្ច័ ១៥ កើត ខែជេស្ឋ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាបន្ទាប់ពីទទួលសេចក្តីរាយការណ៍ភ្លាមក៏បានដឹកនាំកម្លាំងចុះទីតាំងផ្ទះមេឈ្មួញខាងលើដែលមានរថយន្តផ្ទុកឈើប្រណិតជាច្រើនគ្រឿងចូលទៅលាក់ទុកនៅក្នុងបរិវេណនោះ។

ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចាត់វិធានការបង្ក្រាប និងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកតែម្តង។

សមត្ថកិច្ចបានបង្ហើបថា លំនៅដ្ឋានខាងលើជាកម្មសិទ្ធិរបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះ ជុំ វុទ្ឋី ហៅស៊ី ឬធីកាប៉ូ ដែលតែងតែធ្វើសកម្មភាពជាប្រចាំក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ពីខេត្តស្ទឹងត្រែងឆ្ពោះមកស្រុកស្នួល និងបន្តទៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួននៅតំបន់នោះ។

ប្រភពបន្តថា រថយន្តដឹកឈើទាំង៨គ្រឿងនេាះបានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួលតែត្រូវខកខានទៅមិនដល់គោលដៅ ទើបគេចចូលលាក់ទុកក្នុងផ្ទះរបស់គេរង់ចាំឱកាសល្អបន្តនាំចេញឆ្ពោះទៅប្រទេសវៀតណាម តែត្រូវបែកការណ៍ទើបកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលទៅបង្ក្រាបរឹបអូសតែម្តង។

ប្រភពថា នេះមិនមែនជាលើកទីមួយទេ ដែលកម្លាំងសមត្ថកិច្ច រួមនឹងស្ថាប័នអយ្យការ ដែលឡោមព័ទ្ធលំនៅដ្ឋានមេឈ្មួញខាងលើមួយនេះ ហើយរាល់ការបង្ក្រាបទាំងអស់ សមត្ថកិច្ចតែងរឹបអូសបានរថយន្តដឹកឈើជាបន្តបន្ទាប់ដែរ តែ រហូតមកដល់ពេលនេះ មេឈ្មោះដ៏ល្បីម្នាក់នេះ នៅតែអាចធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ជាមួយនឹងក្រុមឈ្មួញវៀតណាមបានដដែលមិនខ្លាចរអាសមត្ថកិច្ចបនិចទាល់តែសោះ។

ហើយរថយន្តដឹកឈើទាំង៨គ្រឿងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបានពេលនេះត្រូវរឹបអូសយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សារបណ្តោះអាសន្ន៍សិនរងចាំធ្វើការវាស់វែង និងចាត់វិធានការតាមច្បាប់ព្រៃឈើ ៕ដោយ​ ជីវន្ត័

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print