ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់លួចចូលពួនសំងំក្នុងផ្ទះគេ ខណៈម្ចាស់ផ្ទះដេកលង់លក់អស់ ធ្វើសកម្មភាពលួចម៉ូតូជិះចេញ តែពុំបានសម្រេច ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួន ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង២២និង១៧នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ឃួន ចាន់នីតា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រីឯជនរងគ្រោះឈ្មោះ ឡន វិមុល្លីការ្យ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាពៅសង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្ត កណ្តាល ។ ចំណែកវត្ថុុតាងចាប់យកបានមកវិញមាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខកំពង់ចាម 1J.0214 ,កាបូបដៃ ពណ៌ឈាមជ្រូកចំនួន១ និងប័ណ្ណសម្គាល់យានយន្តចំនួន០១សន្លឹក រីឯសម្ភារ:បាត់បង់មាន៖ កុំព្យូទ័រឡេបថប ចំនួន១គ្រឿង ,ទូរស័ព្ទដៃចំនួន១គ្រឿង។
ប្រភពដដែលបន្តថា នៅវេលាថ្ងៃកេីតហេតុខាងលេី ជនរងគ្រោះ បានចាក់សោរទ្វាររបងផ្ទះរបស់ខ្លួន តែមិនបិទទ្វារផ្ទះនៅឡេីយទេ ខណៈនោះស្រាប់ជនសង្ស័យបានផ្លោះរបងចូលទៅ ហេីយទៅសំងំក្នុងផ្ទះជាន់ក្រោម ឯជនរងគ្រោះនៅជាន់ខាងលេី បន្ទាប់មកពេលដែលជនរងគ្រោះដេកលង់លក់ ស្រាប់តែជនសង្ស័យបានធ្វេីសកម្មភាពលួចយកសម្ភារ:ដូចខាងលេីហេីយយកកូនសោរទ្វារដែលជនរងគ្រោះទុកនៅលេីតុចាក់ចេញជិះគេចខ្លួនបាត់ ។ លុះព្រឹកឡើង ជនរងគ្រោះភ្ញាក់ពីដេកវិញ មករកម៉ូតូ ស្រាប់តែបាត់ មិនឃើញ ដោយគិតថា មានគេលួច ក៏ទៅដាក់ពាក្យបណ្ដឹង ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ចាត់ការតាមច្បាប់ ។
ក្រោយពីទទួលបានពត៌មានខាងលេី ភ្លាមនោះសមត្ថកិច្ច បានធ្វេីការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាច្បាស់ ឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងយកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
...