ជិះម៉ូតូស្រវឹង​ល្បឿនលឿនវ៉ា​រថយន្ត​មិន​ផុតត្រូវបាន រថយន្តគៀរដួលរួចម៉ូតូគ្នា​ឯង​កិនពីលើបណ្ដាលឲ្យស្លាប់ ២នាក់ របួស​ធ្ងន់ ២នាក់​

ចែករំលែក៖

ខេត្តប៉ៃលិន៖មនុស្យ៤ម្នាក់បានរងរបួសធ្ងន់២នាក់និងស្លាប់ភ្នាម់ៗ ២នាក់ ខណ:ពេលដែលពួកគាត់នាំគ្នាផឹកស្រា
ស្រវឹងរួចជិះម៉ូតូល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត មកដល់ផ្លូវកោងក្រវ៉ាត់ ក្រុងស្រាប់តែមានរថយន្ត ១គ្រឿងកំពុងបើកបរនៅពី មុខរួចវ៉ារថយន្តមិនផុតត្រូវរថយន្តមិនស្គាល់ម៉ាកគៀររួចម៉ូតូគ្នាឯកមកពីក្រោយក៏បានបុកបណ្ដាលឲ្យស្លាប់២នាក់និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅព្យាបាលតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពី​វេលាម៉ោង ១៩និង១២ នាទីយប់ ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ១គ្រឿង និងម៉ូតូ ២គ្រឿង នៅចំណុចផ្លូវក្រវ៉ាត់ក្រុងស្ថិត​នៅក្នុង​ភូមិ​ តាង៉ែនក្រោម ឃុំ​ស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​។

ភាគីរថយន្តបង្កមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកគេចខ្លួនបាត់។តាមសមត្តកិច្ចជំនាញនគរបាលចរាចណ៍ស្នងការខេត្តបានដឹងថា÷ជនរងគ្រោះ​ទាំង០៤ត្រូវបានគេស្គាល់ថាឈ្មោះ​៖ទី១-ឈ្មោះ​ ឡាយ វ៉ាន់ ភេទ​ប្រុស អាយុ​ ២៥ឆ្នាំ​ មុខរបរ កសិករ មានទីលំនៅរស់​នៅភូមិ សួនអំពៅលិច សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។ បើកបរម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហមលាយស ពាក់ស្លាក់លេខ ប៉ៃលិន 1C-4841 (ស្លាប់នៅនឹងកន្លែង )
ទី២-ឈ្មោះ​ យ៉ាន វន ភេទ​ប្រុស អាយុ​ ២៤ឆ្នាំ មុខរបរ ជាងដែក​ មានទីលំនៅរស់​នៅភូមិ សួនអំពៅលិច សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ (ជានាក់រួមដំណើរ រងរបួសធ្ងន់) ។

ទី៣-ឈ្មោះ​ សុខ ប៊ុនលៀម ភេទ​ប្រុស អាយុ​ ១៧ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅរស់​នៅភូមិ សួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ (ជានាក់រួមដំណើរ រងរបួសធ្ងន់) ។

ទី៤-ឈ្មោះ​ រ៉ូ ភេទ​ប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរកម្មករ បើកបរម៉ូតូម៉ាក SMASH ពណ៌ ខ្មៅ គ្មានស្លាកលេខ មានទីលំនៅរស់​ក្នុង​ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
មូលហេតុ​បណ្ដាល​មកពី​បើក​ម៉ូតូ​ជែង​គ្នា​ត្រូវ​​រថយន្តបើកគៀរ។

បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត​ប៉ៃលិនដើម្បីធ្វើការសង្គ្រោះ​បន្ទាន់​ រីឯ​សពបុរស២នាក់​​ត្រូវបានសមត្តកិច្ចជំនាញប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។​  ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវ​គោក​យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីរងចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់។
ស សារ៉េត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print