ជំរិតទារលុយពីភ្នំពេញ​ មកជាប់ខ្នោះនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ កម្លាំងនបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ និងរថយន្ត១គ្រឿង នៅចំណុចសណ្ឋាគារស៊ីធីប៉ោយប៉ែតស្ថិតក្នុងសង្កាត់.ក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩ ក្រោយទទួលបានព័ត៌ពីនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌនៃអគ្គនាយកដ្ឋាននគរបាលជាតិមានករណីចាប់ជំរិតទារប្រាក់នៅភ្នំពេញ។

ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកសិទ្ធិ ឡោះបានប្រាប់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួន០៣នាក់មាន ១.ឈ្មោះ ព្រាប វណ្ណា ភេទប្រុស២៣ឆ្នាំ(អ្នកបើករថយន្ត) ២.ឈ្មោះ ព្រាប វណ្ណះ ភេទប្រុសអាយុ២៩ឆ្នាំ(ជនដៃដល់ចាប់ជំរិត) ៣.ឈ្មោះ វ៉ាន់ ស្រេត ភេទប្រុសអាយុ២៨ឆ្នាំ(អ្នកសមគំនិត) និងរថយន្តចំនួន១គ្រឿងធុនលុចស៊ីសRX300ពាក់ស្លាក់លេខភ្នំពេញ2AL.8004ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ជនសង្ស័យទាំង០៣នាក់ស្នាក់នៅរាជធានីភ្នំពេញ។

ដោយលោកបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ពីនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌនៃអគ្គនាយកដ្ឋាននគរបាលជាតិមានករណីចាប់ជំរិតទារប្រាក់នៅភ្នំពេញ ហើយមុខសញ្ញាបានគេចខ្លួនមកដល់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកបានដឹកនាំកម្លាំងនគរបាលខេត្តសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបតែម្តង។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីចាប់ជំរិតនៅភ្នំពេញគេចមកខេត្តបន្ទាយមានជ័យ ចាប់ខ្លួននៅក្រុងប៉ោយប៉ែតត្រូវបាននាំយកធ្វើការសាកសួរហើយប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃអគ្គស្នងការនគរបាលជាតិដើម្បីអនុវត្តន៍តាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print