រំឮកខួបលេីកទី១២ ទិវាអតីតយុទ្ធជន ២១មិថុនា

ចែករំលែក៖

ភ្នំពេញៈ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធម៌ជាតិ ប្រយុទ្ធប្រឆំាង​គ្រឿង​ញៀន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណា ចក្រកម្ពុជា សំដែងការកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ច កាល តែងចាត់ទុកស្មារតី នៃការតស៊ូ ដ៏អង់អាចក្លាហាន និងពលីកម្ម ដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាដេីម្បី បុព្វហេតុជាតិមាតុភូមិ គឺជាគំរូវីរភាព ស្នេហាជាតិដ៏ឧត្តុង្គឧត្តមនិងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងដូច្នោះក្នុងទិវារំឮកខួបលេីកទី ១២ ទិវាអតីតយុទ្ធជន ២១ មិថុនា  នៅសាលមហោ ស្រពកោះពេជ្រ ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព-ស  ២៥៦៣ ត្រូវនិងថ្ងៃទី ១៨ខែ មិថុនា ឆ្នាំ ២០១៩  ដោយមានការអព្ជេាីញចូលរួមពីថ្នាក់ដឹកនាំបណ្តា ស្ថាប័នសុីវិកងកម្លាំងប្រដា ប់អាវុធជាច្រេីនរូបទៀត។

ក្នុងសុន្ទរកថារបស់ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន យុវនិតិសម្បទា និងរបាយការណ៍របស់លោក នាយឧត្តមសេនីយ៍ គន់ គីម​ អនុប្រធាន និងជាអគ្គលេ ខាធិការ សមាគមអតីតយុទ្ធជន កម្ពុជា បានលេីកឡេីងថា: អនុ វត្តសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាត តំណាងសមាគម អតីតយុទ្ធ ជនកម្ពុជា ទូទាំងប្រទេសលេីកទីពីរ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ជាប្រធាន ក្នុងឱកាសប្រារព្ធ​ខួបលេីកទី ១០ ទិវាអតីតយុទ្ធជនកម្ពុជាឆ្នាំ ២០១៧ និងទិសដៅអនុវត្តការងារឆ្នាំ  ២០១៨ របស់គណៈអចិន្ត្រៃនៃគណៈកម្មាធិ ការកណ្តាលនិង រាជរដ្ឋាភិបាល ស.អ.ក គ្រប់គណៈជំនាញនិងគណៈកម្មាធិការ ស.អ.ក រាជធានីខេត្ត ខិតខំជំរុញ ការងារដោយស្មារតីទទួលខុសត្រូវ និងបានលទ្ធផលគួរជាទីមោទនៈ ។

បច្ចុប្បន្ទ សមាគមអតីតយុទ្ធជនកម្ពុជា មានសមាជិកសរុប ៧៤.៤០២ នាក់រស់នៅក្នុងបន្ទុក ១០៨.៨៧១ នាក់ កំពុងទទួល របបឧបត្ថម្គគោលនយោបាយ ពីរដ្ឋជារាងរាល់ខែឆ្នាំ ។ សរុបបព្ជីាឈ្មោះសមាជិក ស.អ.ក ដែលមានដីធ្លីគ្មានផ្ទះ  គ្មានដីគ្មានផ្ទះ  និងរស់នៅលេីដីសាធារណៈ  សរុប ៦.៦៩៩ នាក់។ មានដីគ្មានផ្ទះ ២.៣៧១ គ្រួសារ គ្មានដីគ្មានផ្ទះ ៣.៣៨៨ គ្រួសារ រស់នៅលេីដីសាធារណៈ ៥៣៦ គ្រួសារ  មានដីតែផ្ទះទ្រុឌទ្រោម ៤០៤ គ្រួសារ ។

នាឱកាសនោះដែរ ក៏មានការជួយឧបត្ថម្ភ ពីសប្បុរសជន ជួយទ្រទ្រង់ ដល់សមាគមអតីតយុទ្ធជនកម្ពុជា ដែលជាការអំពាវ នាវរបស់ប្រមុខរាជរដ្ឋាភិបាល ជួយដល់អ្នកដែលបានជួយយេីង ឱ្យមានថ្ងៃនេះ ។  ក្នុងនាមគណៈអធិបតី នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឧបត្ថម្ភ ដល់សមាគមអតីតយុទ្ធជនកម្ពុជាចំនួន ១០ មឺុនដុល្លារ៍អាមេរិក សម្រាប់ប្រេីបា្រស់ជាប្រយោជន៍ក្នុងសមាគមផងដែរ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print