ស្លាប់កើនឡើង១៣នាក់ ដោយសាររញ្ជួយដីនៅខេត្តស៊ីឈួន ប្រទេសចិន

ចែករំលែក៖

មកទលពេលនេះ មានអ្នកស្លាប់ដោយសាររញ្ជួយដីកាលពីយប់ថ្ងៃទី​១៧ខែមិថុនា​ នៅក្នុងខេត្ត ស៊ីឈួនប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង​១៣នាក់ និងរបួស ១២២នាក់​។

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា កម្លាំងជួយសង្គ្រោះបាន ជួយមនុស្សជាច្រើនចេញពីអគារបាក់បែកដួលរលំដោយសាររញ្ជួយដី ។ សារព័ត៌មានរ៉យទ័របានផ្សាយថា មានការរញ្ជួយដីដល់ទៅ២លើក ក្នុងរយៈពេល៣០នាទីនៅយប់ថ្ងៃទី១៧ខែមិថុនា ធ្វើឲ្យកក្រើក ទីក្រុង នៅជិតខាង ក្នុងខេត្តស៊ីឈួន ។

រញ្ជួយដីធ្វើឲ្យពលរដ្ឋ រត់ចេញក្រៅអគារជាបន្ទាន់ អគារខ្ពស់ៗមានស្នាមប្រេះ ហើយសណ្ឋាគាមួយកន្លែងនៅក្នុងខេត្តស៊ីឈួនបានបាក់ស្រុតទាំងស្រុង ។

ក្រុមឯកទេស ស្តីពីការរញ្ជួយដី អាមេរិក បានបញ្ជាក់ថា រញ្ជួយដីខាងលើមានកម្រិត៥,៩រិចទ័រ ហើយបន្ទាប់​មកមានរញ្ជួយដីកម្រិត ៥,២រិចទ័រ ។ រញ្ជួយដីទាំងពីរលើកមានជម្រៅ១០គីឡូម៉ែត្រ នៅជិតស្រុក Changning ។

ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលជាប់គាំង  ក្រោមអគារបាក់បែក ។ អ្នកស្លាប់និងរបួសអាចបន្តកើនឡើងខ្ពស់ ក្នុងហេតុការគ្រោះថ្នាក់នេះ៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print