អាជ្ញាធររាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់ ទីស្នាក់ការរដ្ឋាករស្វយ័តរថយន្ដក្រុង និងចំណតរថយន្ដក្រុង ក្រោមជំនួយឥតសំណងរាជរដ្ឋាភិ  បាលជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការរដ្ឋាករស្វយ័តរថយន្ដក្រុង និងចំណតរថយន្ដក្រុង ដែលមានទំហំដី៤ហិកតា និងពិធីប្រគល់ទទួល រថយន្ដក្រុងចំនួន៨០គ្រឿង ក្រោមជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ស្ថិត នៅភូមិព្រែកតារត្ន័ សង្កាត់ព្រែកតា សេក ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃពុធ២រោច ខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩ ក្រោមអធិប តីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINO UCHI) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ គឺដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈរួមមួយនេះឲ្យកាន់តែទទួលបានប្រជាប្រិយភាព ពោលគឺទាក់ទាញអ្នកជិះអោយបានកាន់ច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនសំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមាន ប្រសិទ្ធិភាព ។ គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញនេះ ដោយសារតែ បណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយចំនួនមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ហើយមានការរំលោភលើចំណីផ្លូវសាធា រណៈដែលបង្កការរំខានដល់ការធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័សទាន់ចិត្ត។
លោកបន្ដថា៖ រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការនេះឲ្យបានឆាប់ជាទីបំផុត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរ ណ៍ដែលកំពុងកើតឡើងជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ហើយកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកដោយភាពងាយ ស្រួលនិងធានាសុវត្ថិភាព។
លោកបន្ដថា៖ រដ្ឋាបាលរាជធានីភ្នំពេញនិងខិតខំឲ្យរថយន្តដឹកជញ្ជូនសាធារណៈនេះធ្វើដំណើរឲ្យបានទៀតទាត់ ដោយមានផ្លូវអាទិភាព និងផ្លូវឯកទិស ដើម្បីធ្វើយ៉ាងណាអោយអ្នកបើក បរគោរពពេលវេលាទៀត ទាត់ទាក់ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយបង្វែរពីការធ្វើដំណើរដោយឯកជនមកធ្វើ ដំណើររួមតាមរយៈរថយន្តក្រុង។ ចំណុចនេះបើយើងធ្វើបានហើយគួបផ្សំនឹងផែនការរបស់រដ្ឋបាល រាជធានីភ្នំពេញក្នុងការរៀបចំបញ្ហាសណ្តាប់ធ្នាប់គ្រប់ខណ្ឌទំាង១៤ យើងនឹងសម្រេចការកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ដែលជួយសន្សំសំចៃថវិការបស់ប្រជា ពលរដ្ឋ ទីក្រុងក៏មានសណ្តាប់ធ្នាប់ សាធារណៈផងដែរ។

លោកហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUC HI) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា៖ មធ្យោបាយ ដឹកជញ្ជូនតាមរយៈរថយន្តក្រុង គឺមានផលប្រយោជន៍ច្រើនសម្រាប់ទីក្រុង និងមានសុវត្ថិភាពសំរាប់ អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ប្រជា ពលរដ្ឋនឹងជួយជំរុញឲ្យរាជធានី ភ្នំពេញដោះស្រាយបានបញ្ហា កកស្ទះចរាចរណ៍។
សូមបញ្ជាក់ថា៖ មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសា ធារណៈបានចំនួន១៣ខ្សែនៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញហើយជាមធ្យម ក្នុងមួយថ្ងៃៗមាន ប្រជាពលរដ្ឋធ្វើដំណើរតាមរយៈ សេវាមួយនេះចន្លោះពី២ម៉ឺន៦ពាន់នាក់ទៅ៣ម៉ឺននាក់ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print