ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹ ងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះ ម៉ូតូក្នុងល្បឿនលឿន បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះ ម៉ូតូដួលខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥ និង៤៨នាទី ល្ងាចថ្ងៃអង្អារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកទៅច១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍បាទដៃក្រវា ញG2ឃើញថា មុនកើតហេតុគេឃើញយុវជន ២នាក់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក អុិចសុិនធ័រ ពណ៏ខ្មៅ គ្មានស្លាកលេខ ប៉ុន្តែមិនបញ្ជាក់បើកបរមកពីទិ សដៅខាងណានោះទេ ហើយក៍អត់មានពាក់មួកសុវត្ថិភាពនោះ ដែរ ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុបានដួលដោ យឯងៗតែម្ដង បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់ រងរបួស និងស្លាប់រដូករណែលបែបនេះ ។
របាយការណ៍ខាងលើបន្តថា យុវជនទាំង ២នាក់ទី១ ឈ្មោះ សឹុម សីហា អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ អ្នកបើកបរម៉ូតូ(ស្លាប់) និងអ្នករួមដំណើរឈ្មោះ អុិន ដាលិ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា(បាក់ជើ ងខាងស្ដាំ) ជនរងគ្រោះ(ស្លាប់)ធ្វើកំណត់ហេតុ ប្រគល់ទទួលជូនក្រុមគ្រួសារសាច់ ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្ យតាមប្រពៃណី ចំណែកជនរងរបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ៕ បុឹម ពិន