ស្វែងយល់ចិត្តអនាគតស្វាមី៣ឆ្នាំ អ៊ុន អាលីហ្សារៀបការថ្ងៃសៅរ៍នេះហើយ

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងលេចដំណឹងមានចំណងស្នេហ៍ជាមួយបុរសនៅអាមេរិក អ៊ុន អាលីហ្សា ស្រាប់តែបង្ហាញថ្ងៃរៀបការហើយគឺនៅថ្ងៃសៅរ៍ទី២២ខែមិថុនានេះ។ ដំណឹងរៀបការនេះលេចចេញឡើយក្រោយពីតារាស្រីរូបនេះបែកបាក់ស្នេហ៍ចាស់ជាច្រើនឆ្នាំ។
ទំនាក់ទំនងតារាស្រីរូបនេះជាមួយអនាគតស្វាមី មុននឹងឈានដល់ថ្ងៃរៀបការ អាលីហ្សា ក៏បានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីឆ្នាំមកហើយ និង ភ្ជាប់ពាក្យកាលពីមួយឆ្នាំមុន។ បើតាមការឲ្យដឹង ស្វាមីនាង ជាអ្នកជំនួញដែលមានឈ្មោះ លី ឃាំង និងជាអានិកជនខ្មែរ-អាមេរិក។ បន្ទាប់ពីលេចចេញដំណឹងកៀកថ្ងៃចូលរោងជ័យតារាសម្តែងអ៊ុន អាលីហ្សាជាមួយអនាគតស្វាមីនៅឯនាយសមុទ្រកន្លងថ្មីៗ ពេលនេះសាមីខ្លួនបានបង្ហោះនូវរូបភាព ​Pre​ ​Wedding​ ​របស់ខ្លួនជាផ្លូវការហើយ។ មង្គលការរបស់នាងក៏នឹងធ្វើឲ្យតារាស្រីរូបនេះនឹងក្លាយជាតារាស្រីបន្ទាប់ដែលនឹងចេញទៅរស់នៅរួមគ្នាជាមួយស្វាមីនៅសហរដ្ឋអាមេរិក បន្ទាប់ពី​វ៉េត រតនា សារ៉ាយសក្កណាជាដើម។ មានការសរសើរច្រើនពីភាពសមគ្នារវាងគូស្នេហ៍មួយនេះ។អាលីហ្សា បានរៀបចំកម្មវិធីជាលក្ខណៈគ្រួសារ ជួបជុំជប់លៀងលាភាពនៅលីវ កាលពីម្សិលមិញ មុនថ្ងៃ​មង្គលសេរី​របស់​នាង​​​ ដែល​​នឹងរៀបចំឡើង​នៅ​ថ្ងៃទី​ ​២២​ខែមិថុនា ​ខាងមុខនេះ ពោលនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ​នៅ​កោះ​ពេជ្រ​ ​អាគារ​ ​ L​ ​។​ ​សិល្បករមួយចំនួនធំក៏នឹងត្រូវបង្ហាញវត្តមានក្នុងពិធីមង្គលការតារាស្រីរូបនេះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print