លោក អូស្មាន ហាស្សាន់៖ ចូលទស្សនកិច្ចសិក្សាស្វែងយល់ រោងពុម្ពផលិតគម្ពីរអាលគួរអាននុល ការីមធំបំផុតទី២លើពិភពលោក នៅប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ម៉ាឡេស៊ី ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ ប្រទេសម៉ាឡេស៊ី គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបន្ដ ចូលទស្សនកិច្ច សិក្សាស្វែងយល់ រោងពុម្ព ផលិតគម្ពីរអាលគួរអាននុលការីម ធំបំផុតទី២លើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត ដែល បានបង្កើតឡើងដោយមូលនិធិ Restu Foun dation Malaysiaក្រោម ជំនួយឧបត្ថម្ភពីព្រះមហាក្សត្រ រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី។ ទស្សនកិច្ចរោងពុម្ពនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩ នៅម៉ាឡេស៊ី ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖រោងពុម្ពនេះត្រូវបានដាក់សម្ពោធដំណើរការបោះពុម្ព ក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ ធ្វើដើមទុនវិនិយោគចំនួន១៥លានដុល្លារ ដើម្បីចងក្រងប្រមូលផ្ដុំរចនាបទសិល្បៈ និងបោះពុម្ពគម្ពីរអាល់គួរអាន នុលការីមតាមភាសា នៃបណ្តាប្រទេសនានា ដែលចង់បាន។ ក្នុងនោះកម្ពុជាតាម គម្រោងបោះពុម្ពបកប្រែ ជាភាសាខ្មែរ ចំនួន ១០០,០០០ក្បាល ដោយបានបញ្ជូនជាដំណាក់ កាលទីមួយ ៣២,០៣៣ និងគម្ពីរពុំមានការបក ប្រែ១០,២០០ក្បាលក្នុងឆ្នាំ២០១២ ហើយក្នុងចុងខែមិថុនានេះ នឹងបញ្ចូន១៧,០០០ក្បាលទៀត។

លោកបន្ដថា៖ ប្រទេសម៉ាឡេស៊ីជាប្រទេស ប្រើភាសាមុស្លិមឥស្លាម ចំពោះការបង្កើតរោងពុម្ពនេះ ធ្វើឡើងដើម្បីលើកកម្ពស់កិត្យានុភាពវប្បធម៌សាសនា ឥស្លាម បន្តចូលរួមថែរក្សា ពង្រីកផ្សព្វផ្សាយនូវគម្ពីរដែលជាព្រះបន្ទូរបស់ ព្រះអល់ឡោះ ជាម្ចាស់ បានបញ្ចុះមកប្រជាជាតិឥស្លាមតាមរយៈព្យាការី មមូហាំម៉ាត់ តាំងពី ១៤៤០ឆ្នាំមុន។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ គម្ពីរអាល់គួរអាននុលការីម ជាព្រះធម៌ និងច្បាប់សម្រាប់មនុស្សលោកទូទៅយកជាត្រីវិស័យ ឆ្លុះបញ្ជាំងអប់រំ គោរព្ធប្រតិបត្ដិ និងការប្រណិប័តន៍ធម៌ ក្នុងពេលកំណើតមនុស្ស ជាពិសេស អ្នកកាន់សាសនាឥស្លាមអាចកើនដល់ ៣ពាន់លាននាក់ នៃចំនួនប្រជាជនពិភពលោកសរុប ៩ពាន់លាន នាក់ ក្នុងឆ្នាំ២០៥០។

គម្ពីរអាល់គួរអាន បានចែកជា៣០ភាគ១១៤ ជំពូក៦,៦១៦ធម្មខ័ណ្ឌ ៧៤,៤៣៧ពាក្យ៣២៥ ,៣៤៥តួអក្សរ ទាំងអស់នេះសុទ្ធតែជាព្រះបន្ទូលរបស់ អល់ឡោះជាម្ចាស់ តែមួយគត់ឥតក្លែងបន្លំ ឥតកែប្រែ និងឥតមានលាយឡំ នឹងសំដីរបស់បុគ្គលណាម្នាក់ឡើយ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print