វិវាទរវាងអាមេរិក និងអ៊ីរ៉ង់ ធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងថ្លៃ

ចែករំលែក៖

បច្ចុប្បន្នតម្លៃប្រេងនៅលើពិភពលោកបានកើនឡើង ដល់ទៅ ​៥ភាគរយ​ដោយសារតែការប្រឈមមុខតាន តឹង រវាងអាមេរិកនិងអ៊ីរ៉ង់ ហើយបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនោះ​ តម្លៃប្រេងនឹងកើនឡើងខ្ពស់ជាង​លើសពីការស្មាន ដោយសារតែសង្គ្រាមកើនឡើងនៅតំបន់ នាំប្រេងសំខាន់បំផុតលើពិភពលោក​។

អ្នកឯកទេសវិភាគ​ Olivier Jakob ​មកពីក្រុមហ៊ុន​ Petromatrix ​បានបញ្ជាក់ថា  ការប្រឈមមុខតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់​ជំរុញឲ្យតម្លៃប្រេងនៅលើពិភពលោក​កើនឡើង​ដល់ទៅ​៥ភាគរយ​​ ពេលបិទទីផ្សារប្រេងនាថ្ងៃទី​២០ ខែមិថុនាឆ្នាំ​២០១៩។  ភាពតានតឹង​កាន់តែខ្លាំងឡើង ក្រោយពេលអ៊ីរ៉ង់បាញ់ទម្លាក់យន្ត ហោះស៊ើបការណ៍ គ្មានមនុស្សបើករបស់អាមេរិក​។

ជាក់ស្តែងតម្លៃប្រេង  Brent ​​កើនឡើង ២,៦៣ដុល្លារ  ស្មើ​៤,៣ភាគរយ ឡើងដល់​៦៤,៤៥ដុល្លារ ក្នុងមួយបារ៉ែល​។ តម្លៃប្រេងឆៅWTI កើនឡើង​បន្ថែម ២,៨៩ដុល្លារ ស្មើ៥,៤ភាគរយ ឡើងដល់​​៥៦,៦៥ដុល្លារក្នុងមួយបារ៉ែល។

កម្លាំងបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង កាលពីថ្ងៃទី​២០ខែមិថុនា បានប្រកាសថា​ បានបាញ់ទមា្លក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់អាមេរិក  ពេលចូលដែនអាកាសរបស់អ៊ីរ៉ង់ ជិតតំបន់​ Kouhmobarak ​ភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ ។ ក្នុងថ្ងៃជាមួយគ្នានោះ ក្រសួងការពារជាតិអាមេរិក​បានចេញសេចក្តីប្រកាសថា យន្តហោះស៊ើបការណ៍គ្មានមនុស្ស​បើក ត្រូវកម្លាំងទាហានអ៊ីរ៉ង់បាញ់ទម្លាក់​។ អាមេរិកបានច្រានចោលព័ត៌មានថា​យន្តហោះគ្មានមនុស្សបើក ខាងលើ ចូលក្នុងដែនអាកាសអ៊ីរ៉ង់ ។

ក្តីបារម្ភពីសង្គ្រាម ទ្រង់ទ្រាយធំកើនឡើង រវាងអាមេរិកនិងអ៊ីរ៉ង  ក្រោយពេលប្រឈមមុខតានតឹងកាន់តែខ្លាំង ចាប់តាំងពីការបាញ់ប្រហារទៅលើនាវាដឹកប្រេងពីរគ្រឿង ហើយអាមេរិកទម្លាក់កំហុសទៅលើអ៊ីរ៉ង់ ។ នៅពេលនេះ​មានយន្តហោះគ្មានមនុស្សបើកអាមេរិក មួយគ្រឿង ត្រូវអ៊ីរ៉ង់បាញប្រហារទៀត ធ្វើឲ្យស្ថានភាពកាន់តែតានតឹងអាចនឹងផ្ទុះសង្គ្រាមគ្រប់ពេល​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print