ត្រឹមម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៨នាក់ និងអ្នករបួស២៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ នង ៣០ នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៨នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤២ រូបក្នុងនោះស្លាប់ចំនួន១៨នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសចំនួន២៤រូបស្រី ២ នាក់។ សាច់ញាតិជនរងគ្រោះដែលស្លាប់ បានបំពេញបែបបទដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីបណ្តើរៗហើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print