ភ្នំពេញ៖ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា៖ គិតត្រឹមម៉ោង១១យប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៥ រូបក្នុងនោះស្លាប់ចំនួន១៩នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសចំនួន២៤រូបស្រី ២ នាក់។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕
...
ដោយ៖ សុខ ខេមរា