នគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបបនល្បែងបក្សីកីឡាលួចលាក់ ឃាត់ខ្លួនមនុស្ស១០នាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកញៀន និយមស្រឡាញ់ល្បែងបក្សីកីឡា (ប្រជល់មាន់) ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ និងប៉ុស្តិ៍ ចំណុះខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ជាក់ស្តែង ខណៈដែលលួចផ្តុំគ្នាប្រជល់មាន់ ដោយខុសច្បាប់ កាលពីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅដីវាល ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
តាមសមត្ថកិច្ចបានឲ្យឲ្យដឹងថា ក្រោយពីទទួលបានពត៌មាន ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញការញៀនល្បែង របស់បុគ្គលមួយចំនួនណាត់ផ្តុំគ្នា លួចប្រជល់មាន់ ល្បែងសុីសងខុសច្បាប់ នៅចំណុចខាងលើ ទើបកម្លាំង ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ សហការចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងបាន១០នាក់ មាន់គក២ក្បាល ម៉ូតូ៧គ្រឿង ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់ គ្មានសង្វៀនត្រឹមត្រូវនោះទេ ឃើញដីវាលទំនេរកន្លែងណា ណាត់គ្នាទៅជល់ ហេតុតែញៀនប្រជល់មាន់ ។
មនុស្សទាំង១០នាក់ មាន់២ក្បាល ម៉ូតូ៧គ្រឿង ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី ៕សុខាសែនជ័យ
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print