លោក​រដ្ឋមន្ត្រី​ លឹ​ម​ គាន​ហោ​ ប្រជុំ​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រភព​ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ជំនួប​ ពិភាក្សា​ជាមួយ​គណៈ​ កម្ម​ការ​ទី​៣​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​វិមាន​រដ្ឋសភា​ លោក​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុ​ និយម​បាន​លើក​ឡើង​ អំពី​កា​រវិ​វត្ត​លើ​វិស័យ​ធនធានទឹក​ ជា​ពិសេស​លើ​ការ​អភិ​ វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​ ។​

​លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ ដើម​ឡើយ​ក្រសួង​បាន​អភិវឌ្ឍន៍​បាន​ត្រឹម​ តែ​ប្រព័ន្ធ​ធារាសាស្ត្រ​លក្ខណៈ​តូចៗ​ ប៉ុណ្ណោះ​ ប៉ុន្តែ​ក្នុង​រយៈពេល​ពី​ពីរ​ទៅ​បី​ អាណត្តិ​ ក្រោម​ការ​យកចិត្តទុកដាក់​ពី​ ប្រមុខ​រាជរដ្ឋាភិបាល​មក​ទល់​ នឹង​ពេល​នេះ​ក្រសួង​អាច​មាន​លទ្ធភាព​ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ជុំវិញ​បញ្ហា​ធារាសាស្ត្រ​ ខ្នាត​ធំៗ​ ដូច​ជា​គម្រោង​ធារាសាស្ត្រ​វ៉ៃ​កូ​ ស្ថិត​ក្នុង​ខេត្តព្រៃវែង​ ខេត្តកំពង់ចាម​ និង​ ខេត្តស្វាយរៀង​ ប្រព័ន្ធ​ធារាសាស្ត្រ​ក​ង្ហ​ត​ ក្នុង​ខេត្តបាត់ដំបង​ និង​គម្រោង​ស្ទឹង​កែវ​ នៅ​ក្នុង​ខេត្តកំពត​ជាដើម​ ។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ ប្រព័ន្ធ​ធា​រា​ សាស្ត្រ​របស់​យើង​កំពុង​គ្រប​ ដណ្តប់​លើ​ការ​បង្កបង្កើន​ផល​របស់​ ប្រជាពលរដ្ឋ​ ក្នុង​កម្រិត​ខ្ពស់​ ដែល​មាន​ទំហំ​៥០​ភាគរយ​ ត្រូវ​បាន​អភិវឌ្ឍន៍​រួចរាល់​ហើយ​ ។​ ក្រៅពី​ នេះ​ក្រសួង​ នឹង​មាន​កិច្ច​ការងារ​បន្ថែម​ទៀត​ ធ្វើ​យ៉ាងណា​ ដើម្បី​ដោះស្រាយ​បញ្ហា​ ទឹក​ដល់​ប្រជា​កសិករ​ គឺ​ទី​១-​ដោះស្រាយ​បញ្ហា​ទឹក​នាំ​ទៅ​ឱ្យ​ប្រជា​កសិករ​បង្ក​ បង្កើន​ផល​ និង​ទី​២-​រក្សា​ទឹក​ទុក​ ។​ បើ​ទោះជា​គម្រោង​នៃ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​មានការ​រីក​ចម្រើន​ក៏​ដោយ​ យើង​នៅ​តែ​មានការ​ប្រឈម​ ទៅ​នឹង​បញ្ហា​ រដូវ​ទឹកភ្លៀង​ និង​រដូវប្រាំង​ ។​ ប៉ុន្តែ​ក្រសួង​នឹង​បន្ត​ធ្វើ​កិច្ចការ​នេះ​ ដើម្បី​សម្រេច​ជោគជ័យ​ ជូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​គោល​ នយោបាយ​របស់​រាជរ​ដ្ឋា​ ភិ​បាល​ផង​ដែរ​ ។​

​លោក​ ប៉ុ​ល​ ហំ​ម​ ប្រធាន​គណៈកម្មការ​ទី​៣​ នៃ​រដ្ឋសភា​បាន​មាន​ប្រ​ សាសន៍​ថា​ នេះ​ជា​លើក​ទី​២​ដែល​គណៈកម្មការ​ទី​៣​ រដ្ឋសភា​បាន​ជួប​ប្រជុំ​ពិភាក្សា​ លើ​បញ្ហា​ធនធានទឹក​ វិស័យ​ធារាសាស្ត្រ​នោះ​ ។​ លោក​មាន​ប្រសាសន៍​ថា​ រដ្ឋ​ សភា​កំពុង​តែ​ស្វែង​យល់​ ដោយ​យកចិត្តទុកដាក់​ពី​កា​រវិ​វត្ត​របស់​វិស័យ​ធនធានទឹក​ ក៏​ដូច​ជា​ប្រព័ន្ធ​ធានា​សាស្ត្រ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ លោក​ ប៉ុ​ល​ ហំ​ម​ ក៏​បាន​កោតសរសើរ​ចំពោះ​លោក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ក្រសួង​ទាំងអស់​ ដែល​បាន​ខិតខំ​យ៉ាង​ ល្អ​ប្រសើរ​ពី​បញ្ហា​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រព័ន្ធ​ធា​រា​ សាស្ត្រ​ និង​បាន​លើក​សំណូម​ ពរ​មួយ​ចំនួន​អំពី​បញ្ហា​រាំងស្ទះ​ប្រភព​ទឹក​ដែល​មាន​ នៅ​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ដែល​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រារាំង​បិទ​ ខ្ទប់​ផ្លូវទឹក​ ដែល​បណ្តាល​ឱ្យ​ប្រជា​ ពលរដ្ឋ​មិន​មានទឹក​គ្រប់គ្រាន់​សម្រាប់​បង្ក​ បង្កើន​ផល​។​

​លោក​រដ្ឋមន្ត្រី​ លឹ​ម​ គាន​ហោ​ បាន​ទទួលយក​សំណូមពរ​នេះ​ និង​ចាត់​ក្រុម​អ្នក​ បច្ចេកទេស​ ដែល​មាន​លោក​រដ្ឋលេខាធិការ​១​រូប​ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កិច្ចការ​ នេះ​ តាម​សំណូមពរ​តំណាងរាស្ត្រ​ និង​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា​ ៕​ ហេង​ សូ​រិ​យា

lim-Kean

...

lim-Kean1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print