រថយន្តកាស៊ីណូសៀងហៃរីសត បុកអ្នកជិះម៉ូតូ រងរបួសធ្ងន់ម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួស បាក់ភ្លៅសន្លប់ស្ដូកស្ដឹង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង ១១និង៤៥នាទីយប់ ថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ១ចន្លោះ គីឡូម៉ែត្រលេខ១៦៤ និង១៦៥ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ច នគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្រូច សៃ ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិក កាស៊ីណូមួយនៅបាវិត មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ។ ចំណែកអ្នកបើកបររថយន្ត ក្រុងប្រភេទទេសចរណ៍ នោះមានឈ្មោះ យ៉ង់ ធាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមាន ទីលំនៅភូមិ ចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត ខេត្តពោធិ៍សាត់ ត្រូវបាននគបាលឃាត់ខ្លួនអ្នកបើកបរថយន្តបញ្ជូនមកកាន់ប៉ុស្តិ៍ រដ្ឋបាលបាវិត ។

យោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តហ៊ីយ៉ាន់ដាយពណ៌ លឿងប្រភេទទេសចរណ៍ ជារបស់ក្រុមហ៊ុនកាស៊ីណូ សៀងហៃរីសត ពាក់ស្លាក លេខភ្នំពេញ 3C-9901 បើកបរពីលិចទៅកើត ។ លុះមកដល់ចំណុចកើត ហេតុស្រាប់តែបុកជាម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅបញ្រ្ជាស់ គ្នាបណ្ដាលអោយបុរសម្នាក់រ ងរបួសបាក់ភ្លៅខាងឆ្វេងតែម្តង ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក៏បានរាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ វាស់វែង និងដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ព្រមទាំងឃាត់ខ្លួនបុរសអ្នក បើករថយន្តមកកាន់ប៉ុស្តិ៍នគបាលបាវិត និងអូសរថយន្ត និងម៉ូតូទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដោះស្រាយតាមច្បាប់ ៕ យឹម សុថាន

sv3

sv4

sv5

...

sv6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print