គិតត្រឹមម៉ោង១២ថ្ងៃ២៥មិថុនានេះ ចំនួនទឹកប្រាក់សប្បុរសជនជួយឧបត្ថម្ភដល់អ្នកស្លាប់ និងរបួស កើនដល់២,១៩៨,៤០០ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំតាមក្រសួងនានា បានសម្តែងក្តីក្តុលក្តួលអំពី​សោកនាដកម្មបាក់រលំអគារកម្ពស់៧ជាន់នៅក្រុង-ខេត្តព្រះសីហនុ ដែលបណ្តាលឲ្យជីវិតមនុស្ស២៨នាក់បានស្លាប់ និង២៦នាក់ទៀតរងរបួស ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែមានទម្លាប់មិនរត់ចោលប្រជាជន នៅគ្រាមានទុក្ខលំបាក  ពោលគឺមិនរត់ចោលប្រជាជនជាទីស្រឡាញ់ឡើយ ។

សម្តេចបានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃអង្គារនេះថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ក្នុងហេតុការបាក់អាគារកំពស់៧ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថមរបស់ព្រឹទ្ទិសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារចំនួន២,១៩៨,៤០០​ដុល្លារអាមេរិក។

សម្តេចបន្តថា ថវិកានេះ ត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់ឯ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ានជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លា។សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លារ ។

ចំពោះថវិការនៅសល់១,៨៩៨,៤០០ដុល្លារ ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន៦៧,៨០០ដុល្លារនេះមិនគិតពីថវិការរាជរដ្ឋាភិបាល១មុឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។

លោកសេង ទៀងនាយករងខុទ្ទកាល័យរបស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធានាគារ ដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព។

សម្តេចតេជោ ក៏សូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិការសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ ។

ជាថ្មីម្តងទៀតសូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានះជាជនរួមឈាមដូចគ្នា។

សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់ ។

(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print