ចិននិងរុស្ស៊ីមានអាវុធមីស៊ីលទំនើប អាចវាយប្រហារអាមេរិក ដោយ មិនមានអ្វីរារាំងបាន

ចែករំលែក៖

ប្រព័ន្ធមីស៊ីលល្បឿនលឿន គឺជាសុបិន្តអាក្រក់បំផុតរបស់អាមេរិក ដោយមីស៊ីលទាំងនោះអាចចាក់ទម្លុះរាល់រនាំងការពារ បានគ្រប់ពេល ។ បច្ចុប្បន្ន ចិន​និងរុស្ស៊ីកំពុងតែខិតខំផលិត មីស៊ីលល្បឿនលឿនទាំងនោះ​។

កន្លងមកថ្មីៗ កម្លាំងទាហានចិនមានមីស៊ីលល្បឿនលឿនជាងសំឡេង៥ដង។ក្រុមហ៊ុនផលិតសព្វាវុធលំដាប់កំពូលរបស់ចិន បានបង្ហាញ ម៉ីស៊ីលល្បឿនលឿននៅក្នុងឃ្លីបវីដេអូមួយ ។ ការបង្ហាញខាងលើបង្កឲ្យមានការសង្ស័យថា ចិន ផលិតបានមីស៊ីល DF-17 ដោយជោគជ័យ។

មីស៊ីលល្បឿនលឿន គឺជាអាវុធដែលអាមេរិកនិងរុស្ស៊ី កំពុងតែអភិវឌ្ឍន៍ ដោយអាវុធប្រភេទនេះមិនអាចរារាំងដោយមីស៊ីលការពារណាមួយនៅលើពិភពលោក ដោយវាមានល្បឿនលឿនជាងសំឡែងដល់ទៅ៥ដង។

ឃ្លីបវីដេអូខាងលើបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាអាវកាសចិន CASIC ជារបស់រដ្ឋ បានបង្កើនសកម្មភាពស្រាវជ្រាវអភិវឌ្ឍន៍អាមេរិក ទំនើបៗ។ តាមឃ្លីបវិដេអូមីស៊ីលខាងលើ បានបាញ់ឡើងលំហរអាកាសរួចតម្រង់ទៅកាន់គោលដៅសត្រូវនៅលើភពផែនដី។

មីស៊ីលខាងលើ ហោះហើរនៅលើលំហរអាកាសមានកម្ពស់រាប់ពាន់កីឡូម៉ែត្រ រួចសំដៅទៅកាន់គោលដៅនៅលើដី ដោយគ្មានមីស៊ីលការពារណាមួយអាចវាយស្ទាក់បានឡើយ។ បច្ចុប្បន្នរុស្ស៊ីក៏កំពុងតែផលិតមីស៊ីលល្បឿនលឿនប្រភេទAGM-183A ហើយបច្ចេកវិទ្យាផលិតមីស៊ីលនេះ ដូចទៅនឹងមីស៊ីលរបស់ចិន។

ចំណែកមីស៊ីល DF-17 អាចបំពាក់ក្បាល់គ្រាប់បរមាណូ ។ ប៉ុន្តែមកទល់ពេលនេះចិនមិនទាន់ប្រកាស ពី មីស៊ីលខាងលើនេះជាសាធារណៈនៅឡើយទេ។ ប៉ុន្តែក្រុមអ្នកឯកទេសបានបញ្ជាក់ថា ចិននឹងបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះក្រោយពេល សាកល្បងរួចរាល់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print